Swift cc time

យុវជន១ក្រុម បង្កើតគម្រោងកម្មវិធីទូរស័ព្ធដៃប្រមូលផ្តុំ«វិញ្ញាសារប្រឡង»ត្រៀមបាក់ឌុប ចូលសាកលវិទ្យាល័យ និងសិក្សានៅក្រៅប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនកម្ពុជា១ក្រុមបានបង្តើតគម្រោងកម្មវិធីទូរស័ព្ទដៃឈ្មោះ«បណ្តុះ» ដែលមានមុខងារប្រមូលផ្តុំវិញ្ញាសាត្រៀមប្រឡងបាក់ឌុប ចូលសាកលវិទ្យាល័យ និងសិក្សានៅក្រៅប្រទេស សម្រាប់យុវជនកម្ពុជា។ ការបង្កើតនេះ ក្រោយមានបទពិសោធន៍ផ្ទាល់ខ្លួន ពិបាកក្នុងការស្វែងរកវិញ្ញាសាមកអនុវត្ត ការស្រាវជ្រាវជាដើម ហើយគ្រោងនេះ ត្រូវបានរំពឹងថានឹងអាចជួយដោះស្រាយបញ្ហានេះសម្រាប់យុវជនដទៃទៀត។

បើតាមក្រុមចក្ចុវិស័យ បានបញ្ជាក់ថា គម្រោងកម្មវិធីទូរស័ព្ទដៃ«បណ្តុះ» មានមុខងារសំខាន់ៗចំនួន៤ រួមមាន វិញ្ញាសាត្រៀមប្រឡងបាក់ឌុប សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គម វិញ្ញាសាត្រៀមសាកលវិទ្យាល័យនៅកម្ពុជា វិញ្ញាសាត្រៀមប្រឡងទៅសិក្សានៅក្រៅប្រទេស និងបច្ចេកវិទ្យាAI ដែលយុវជនអាចសួរសំណួរទាក់ទងនីងការដោះស្រាយលំហាត់ទាំងនោះ។

ក្រុមចក្ចុវិស័យ បានបន្ថែមថា គម្រោងកម្មវិធីទូរស័ព្ទដៃនេះ នឹងបន្តការអភិវឌ្ឍន៍វិញ្ញាសាថ្មីៗពីមួយឆ្នាំទៅមួយឆ្នាំឱ្យទាន់សម័យកាល ជាមួយប្រភពវិញ្ញាសាច្បាស់លាស់។ ក្រុមចក្ចុវិស័យ រំពឹងថាកម្មវិធីនេះ នឹងជួយដោះស្រាយបញ្ហាសិក្សារបស់យុវជនកម្ពុជា ចំណេញពេលវេលា ជាមួយនិងការសិក្សាតាមបែបបច្ចេកវិទ្យាឌីជីថល៕

សូមទស្សនាវីដេអូសម្ភាសន៍ពេញ៖ 



Khcct banner

អត្ថបទទាក់ទង