អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសដាក់ពន្ធថ្មីរហូតដល់ ១២.៥% លើការនាំចូលពីប្រទេសចំនួន ៦០ ដោយពន្ធថ្មីនេះនឹងជំនួសការយកពន្ធបណ្ដោះអាសន្នដែលផុតកំណត់នៅថ្ងៃយប់ថ្ងៃសុក្រនេះ។ សេតវិមានបញ្ជាក់ថាពន្ធទាំងនេះផ្តោតលើប្រទេសដែលមិនបានទប់ស្កាត់ការនាំចូលដែលផលិតទំនិញដោយប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ដោយក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងត្រូវយកពន្ធ១០% ចំណែកហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម និងប្រទេសជាច្រើនទៀតនឹងត្រូវយកពន្ធ ១២,៥%។
យោងតាមសេចក្តីប្រកាសរបស់សេតវិមាន សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធពី ១០% ទៅ ១២.៥% លើការនាំចូលពីប្រទេសចំនួន ៦០ ដែលមានចំនួន ៩៩% នៃការនាំចូលទំនិញរបស់ខ្លួនលក់ទៅសហរដ្ឋអាម៉េរិកប្រើកម្លាំងពលកម្មដោយបង្ខំ។ ពន្ធថ្មីនឹងចូលជាធរមាន នៅពេលដែលពន្ធបណ្តោះអាសន្ន ១០% នៅទូទាំងពិភពលោកផុតកំណត់នៅយប់ថ្ងៃសុក្រនេះ។
លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបញ្ជាក់ថាសហរដ្ឋអាម៉េរិកបានហាមឃាត់ការនាំចូលទំនិញផលិតដោយកម្លាំងពលកម្មដោយបង្ខំអស់រយៈពេលជិតមួយសតវត្សមកហើយ ហើយបានអនុវត្តវាយ៉ាងតឹងរ៉ឹង។លោកថាចំណាត់ការថ្មីនេះនឹងចាប់ផ្តើមកែ ការរំលោភសិទ្ធិមនុស្ស និងការអនុវត្តពាណិជ្ជកម្មប្រវ័ញ្ច និងដើម្បីកែលម្អសុខុមាលភាពរបស់កម្មករគ្រប់ទីកន្លែង៕