ញូវដេលី៖ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់នៅក្នុងរដ្ឋអាសាមភាគឦសានរបស់ប្រទេសឥណ្ឌា ខណៈដែលអាជ្ញាធរកំពុងតែបន្តប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយនាៗដល់ពលរដ្ឋដែលរងគ្រោះ។លោក Himanta Biswa Sarma នាយករដ្ឋមន្ត្រីរដ្ឋអាសាម បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាដោយសារភ្លៀងមូសុងដែលបានចាប់ផ្តើមរាប់ចាប់តាំងពីខែ មិថុនា មករហូតមកដល់ពេលនេះយើងបានបាត់បង់ជីវិតមនុស្សចំនួន ៤១ នាក់ ហើយសត្វពាហនៈរាប់ពាន់ក្បាលត្រូវបានទឹកហូរយកទៅឆ្ងាយ និងផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាតមិនធ្លាប់មាន។
លោកបន្ថែមទៀតថា ភ្លៀងធ្លាក់ខ្លាំងនៅតំប់ជាច្រើនបាននាំឱ្យមានទឹកជំនន់នៅក្នុងភូមិដែលមិនធ្លាប់ជួបប្រទះនូវការបំផ្លិចបំផ្លាញបែបនេះក្នុងប្រវត្តិសាស្ត្រថ្មីៗនេះឡើយ។លោកថាភ្នាក់ងារទាំងអស់ រួមទាំងកងទ័ពអាកាសឥណ្ឌា និងទាហានមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋ និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ កំពុង "ធ្វើការពេញម៉ោង" លើប្រតិបត្តិការជួយសង្គ្រោះ និងជួយសង្គ្រោះនៅរដ្ឋអាសាម។
លោក Sarma បានបន្ថែមថា អាជ្ញាធរបានបង្កើតជំរំសង្គ្រោះជិត ១៥០ កន្លែង ជាកន្លែងដែលមនុស្សជិត ៣០.០០០ នាក់កំពុងជ្រកកោននៅក្នុងរដ្ឋ ដោយមានពលរដ្ឋប្រមាណ ៩០០.០០០ នាក់នៅក្នុងភូមិជាង ១.៨០០ បានរងផលប៉ះពាល់ដោយទឹកជំនន់។
គួររម្លឹកថាគ្រោះមហន្តរាយដ៏សាហាវដែលទាក់ទងនឹងអាកាសធាតុគឺជារឿងធម្មតានៃប្រទេសឥណ្ឌាជាពិសេសក្នុងរដូវមូសុងចាប់ពីខែមិថុនាដល់ខែសីហា ប៉ុន្តែអ្នកជំនាញអះអាងថា ការប្រែប្រួលអាកាសធាតុ រួមផ្សំជាមួយនឹងការធ្វើនគរូបនីយកម្ម កំពុងបង្កើតជាបញ្ហាកាន់តែលំបាក់ ដោយកាលពីសប្តាហ៍មុន យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងមូសុងនៅទូទាំងរដ្ឋ Nagaland ភាគឦសាន និងនៅក្នុងតំបន់ Kashmir របស់ឥណ្ឌា៕