Swift cc time

ថៃ គ្រោងបញ្ចប់ការសង់ «ខ្សែរថភ្លើងល្បឿនលឿន»ប្រវែង ២៥០Km ភ្ជាប់ទៅចិន ត្រឹមឆ្នាំ២០៣០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ប្រទេសថៃ កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសផែនការបញ្ចប់ការសាងសង់ខ្សែរថភ្លើងល្បឿនលឿនដំណាក់កាលដំបូងប្រវែង ២៥០ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងបាងកកទៅកាន់ខេត្តនគររាជសីមា ត្រឹមឆ្នាំ២០៣០ ដែលបច្ចុប្បន្នសម្រេចបានជាងមួយភាគបីហើយ។ គម្រោងនេះគឺជាផ្នែកមួយនៃបណ្តាញផ្លូវរថភ្លើងសរុបប្រវែង ៣៩០០ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងឃុនមីង ប្រទេសចិន ទៅដល់ប្រទេសសិង្ហបុរី។

យោងតាមការចេញផ្សាយរបស់កាសែត VN Express ថៃក៏កំពុងរៀបចំបើកការដ្ឋានដំណាក់កាលទីពីរពីនគររាជសីមា ទៅកាន់ខេត្តណងខាយ នៅព្រំដែនឡាវ ដើម្បីតភ្ជាប់ជាមួយផ្លូវរថភ្លើងឡាវ-ចិន ដែលមានស្រាប់។

គួរបញ្ជាក់ថា ប្រទេសវៀតណាមក៏កំពុងប្រញាប់ប្រញាល់តភ្ជាប់ទៅបណ្តាញផ្លូវរថភ្លើងចិន ដោយបានបើកការដ្ឋានសាងសង់ផ្លូវរថភ្លើងតម្លៃ ៨,៤ ពាន់លានដុល្លារ តភ្ជាប់ទៅខេត្តយូនណាន និងមានគោលដៅបញ្ចប់នៅឆ្នាំ២០៣០ ដូចគ្នា ព្រមទាំងកំពុងរៀបចំគម្រោងផ្លូវរថភ្លើងល្បឿនលឿន ហាណូយ-ហូជីមិញ តម្លៃ ៦៧ ពាន់លានដុល្លារបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង