Swift cc time

មនុស្សជាង ៥ពាន់នាក់ ស្លាប់នៅបារាំងដោយសារព្យុះកម្តៅវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉ារីស៖ ប្រទេសបារាំងបានកត់ត្រាការស្លាប់ច្រើនជាងធម្មតាកើនដល់ចំនួន ៥,៧៦៤ នាក់ក្នុងអំឡុងពេលរលកកម្ដៅដ៏ខ្លាំងក្លាបំបែកកំណត់ត្រាកាលពីខែមុន ដែលនេះជាការស្លាប់ច្រើនបំផុតពីការវាយប្រហាររបស់ព្យុះកម្តៅមិនធ្លាប់មាន។ អាជ្ញាធរសុខាភិបាលបារាំងបញ្ជាក់ទៀតថានេះគឺជាអត្រាមរណភាពលើសពីខ្ពស់បំផុតក្នុងអំឡុងពេលរលកកម្ដៅនៅក្នុងប្រទេសបារាំងរាប់ចាប់តាំងពីសីតុណ្ហភាពខ្ពស់បំផុតដែលផ្ទុះឡើងក្នុងឆ្នាំ ២០០៣ ដែលបានសម្លាប់មនុស្សប្រហែល ១៥,០០០ នាក់។

បើតាមក្រសួងសុខាភិបាលរបស់បារាំង រលកកម្ដៅចំនួនបីបានបោកបក់ពាសពេញប្រទេសបារាំងចាប់តាំងពីខែឧសភា ដែលជាព្រឹត្តិការណ៍អាកាសធាតុខ្លាំងបំផុតដែលកើតឡើងញឹកញាប់ជាងមុន ដោយសីតុណ្ហភាពកើនឡើងខ្ពស់បានបង្កឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងប្រទេសបារាំងរួមមាន សាលារៀន និងមន្ទីរពេទ្យជាច្រើនសាងសង់ឡើងភ្លាមៗដើម្បីសង្រ្គោះពលរដ្ឋដែលរងគ្រោះ។

ក្នុងចំណោមការស្លាប់កាលពីខែមុន ប្រហែលពីរភាគបីជាមនុស្សដែលមានអាយុ ៧៥ ឆ្នាំ ឬចាស់ជាងនេះ ខណៈដែលតិចជាងមួយភាគប្រាំមានអាយុពី ៤៥ ទៅ ៦៤ ឆ្នាំ។ពាក់កណ្តាលបានស្លាប់ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា៕

Khcct banner

អត្ថបទទាក់ទង