Swift cc time

ត្រាំ គំរាមបន្តកម្ទេចស្ពានរោងចក្រថាមពលនាៗ បើអ៊ីរ៉ង់ហ៊ានបាញ់នាវាឆ្លងកាត់ច្រកហ័រមូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ

ទីក្រុងតេអេរ៉ង់៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសគំរាមអ៊ីរ៉ង់ជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃពុធ លោកថាអាម៉េរិកនឹងបំផ្លាញស្ពាន និងរោងចក្រថាមពលអ៊ីរ៉ង់នាៗជាថ្នូរនឹងការវាយប្រហារណាមួយម្តងទៀតលើនាវាដឹកជញ្ជូនដែលឆ្លងកាត់នៅច្រកសមុទ្រ ហ័រមូស។ ការព្រមានរបស់លោកឡើងធ្វើក្រោយពីទីបញ្ជាការកណ្តាលអាម៉េរិកបានអះអាងថាខ្លួនបានបន្តបើកប្រតិបត្តិការយោធារបស់ខ្លួនលើអ៊ីរ៉ង់ឈានចូលដល់យប់ទី ១២ ដែលបានបំផ្លាញស្ពាន ហេដ្ឋារចនាសម្ព័ន្ធនាៗរបស់អ៊ីរ៉ង់ជាច្រើន។

លោក ដូណាល់ត្រាំ បានប្រកាសតាមបណ្តាញសង្គម Trust Social ថាចាប់ពីពេលនេះតទៅ រាល់ពេលដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បាញ់ទៅលើកប៉ាល់ណាមួយនៅក្នុងច្រកសមុទ្រហ័រមូស មិនថាដោយមីស៊ីល រ៉ុក្កែត យន្តហោះគ្មានមនុស្សបើក ឬឧបករណ៍ ឬអាវុធផ្សេងទៀតទេ សហរដ្ឋអាម៉េរិកនឹងទម្លាក់គ្រាប់បែក និងបំផ្លាញស្ពាន ឬរោងចក្រថាមពលមួយ រួមទាំងស្ពាន ឬរោងចក្រថាមពលដែលមានទីតាំងនៅជាប់ ឬនៅក្នុងរដ្ឋធានីតេអេរ៉ង់។

ជាការឆ្លើយតបទីញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ទីស្នាក់ការកណ្តាល Khatam al-Anbiya បានព្រមានកាលពីល្ងាចថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាម៉េរិកវាយប្រហារទីតាំងនុយក្លេអ៊ែរ និងទីតាំងរសើបផ្សេងទៀតរបស់អ៊ីរ៉ង់ អ៊ីរ៉ង់នឹងពង្រីកការវាយប្រហាររបស់ខ្លួន និងកំណត់គោលដៅផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅទូទាំងតំបន់ជម្លោះ៕


Khcct banner

អត្ថបទទាក់ទង