Swift cc time

ត្រាំ ចង់ឱ្យប្រធានFIFA ធ្វើជាមេUN ព្រោះមានប្រជាប្រិយភាពខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ លោក ត្រាំ ចង់ឱ្យប្រធាន FIFA លោក Gianni Infantino ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្ទាប់ ដោយសារលោកជឿជាក់ថា ប្រធាន FIFA រូបនេះត្រូវបានគេគោរពនៅជុំវិញពិភពលោក និងមានសមត្ថភាពពិសេសក្នុងការបង្រួបបង្រួមមនុស្ស។នេះបើយោងតាមការចេញផ្សាយរបស់កាសែត Fox News ។

មកទល់ពេលនេះ ខាងសេតវិមានមិនទាន់បានឆ្លើយតបជុំវិញព័ត៌មាននេះនៅឡើយទេ។

លោក Infantino ត្រូវបានគេសង្កេតឃើញមានភាពស្និទ្ធស្នាលជាមួយលោក ត្រាំ ក្នុងអំឡុងពេលរៀបចំការប្រកួត World Cup ឆ្នាំ២០២៦នេះ។ លោកក៏ធ្លាប់បានប្រគល់រង្វាន់សន្តិភាពដំបូងរបស់ FIFA ជូនលោក ត្រាំ កាលពីខែធ្នូផងដែរ។

គួរបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បច្ចុប្បន្ន លោក អាន់តូនីយ៉ូ ហ្គូទែរ៉េស នឹងត្រូវផុតអាណត្តិចូលនិវត្តន៍ពីតំណែងជាអគ្គលេខាធិការ UN នៅ ចុងឆ្នាំ ២០២៦ នេះ បន្ទាប់ពីលោកបានដឹកនាំអង្គការសហប្រជាជាតិអស់រយៈពេល ២ អាណត្តិ ចាប់តាំងពីឆ្នាំ ២០១៧ មក៕

Khcct banner

អត្ថបទទាក់ទង