Swift cc time

រដ្ឋមន្រ្តីអប់រំឥណ្ឌា ប្តេជ្ញាកែទម្រង់«ប្រព័ន្ធប្រឡងពេទ្យ» ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំ រឿងធ្លាយវិញ្ញាសា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ញូដេលី៖ បាតុកម្មទ្រង់ទ្រាយធំដឹកនាំដោយចលនាយុវជន«Cockroach Janta Party (CJP)» បានកើតឡើង នៅឥណ្ឌា ដោយពួកគេទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា ចុះចេញពីតំណែង បន្ទាប់ពីមានករណីធ្លាយវិញ្ញាសាប្រឡង ប៉ះពាល់ដល់និស្សិត ២ លាននាក់ និងបណ្តាលឱ្យមានករណីអត្តឃាតយ៉ាងហោចណាស់១២នាក់។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan បានប្រកាសថា រដ្ឋាភិបាលឥណ្ឌា ប្តេជ្ញាចិត្តក្នុងការដោះស្រាយការព្រួយបារម្ភរបស់យុវជន និងកែទម្រង់ប្រព័ន្ធប្រឡង ចូលរៀនពេទ្យ (NEET) ។

យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បានសន្យាផ្តន្ទាទោសអ្នកលួចទម្លាយវិញ្ញាសា និងបានអំពាវនាវឱ្យសមាជិកសភារៀបចំប្រព័ន្ធប្រឡងមួយដែលមានភាពសុក្រឹត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក J.P. Nadda បានបញ្ជាក់ថា លោកក៏បានជួបពិភាក្សាជាលើកដំបូងជាមួយមេដឹកនាំចលនា CJP កាលពីថ្ងៃចន្ទ ដើម្បីទទួលយកសំណើរបស់ពួកគេមកពិចារណាក្នុងការដោះស្រាយបញ្ហានេះ៕

Khcct banner

អត្ថបទទាក់ទង