Swift cc time

លោក ម៉ាកូ ថា បើអ៊ីរ៉ង់គ្រប់គ្រងច្រកហ័រមូសបាន អាស៊ីក៏រងការគម្រាមកំហែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio នៅថ្ងៃពុធនេះ បានព្រមានក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងម៉ានីលថា ការទាមទារគ្រប់គ្រង និងប្រមូលថ្លៃផ្លូវទឹកក្នុងច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ នឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់ដល់សេដ្ឋកិច្ច និងសេរីភាពនៃការនាវាចរណ៍ពិភពលោក រួមទាំងក្នុងតំបន់អាស៊ី។ លោកបានធានាថា អាម៉េរិកនៅតែ «ឈរជាមួយអាស៊ាន ១០០%» ទោះបីជាមានវិបត្តិនៅមជ្ឈិមបូព៌ា។នេះបើតាមការចេញផ្សាយរបស់កាសែត The Manila Times។

ក្នុងឱកាសនោះ លោក Rubio ក៏បានជួបប្រជុំជាមួយក្រុមប្រទេស Quad (អាម៉េរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន) ដោយបានចេញសេចក្តីថ្លែងការណ៍រួមដើម្បពង្រឹងសន្តិសុខដែនសមុទ្រ និងទប់ទល់នឹងឥទ្ធិពលចិន។

លោកបានជួបជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយ និងមានផែនការជួបពិភាក្សាដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃពុធនេះ៕

Khcct banner

អត្ថបទទាក់ទង