ម៉ានីល៖ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi បានថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងម៉ានីលថា ជប៉ុន បានដាក់ចេញនូវផែនការសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៣ ជួយប្រទេសអាស៊ាន រួមមាន៖ មួយគឺ តាមរយៈការផ្ដល់ជំនួយអភិវឌ្ឍន៍ ODA, ជំនួយសន្តិសុខ OSA និងការផ្ទេរគ្រឿងបរិក្ខារការពារជាតិ។ពីរ គឺ តាមរយៈ «ដៃគូភាពរឹងមាំថាមពល និងធនធាននៅអាស៊ី (POWER)» និងការបង្កើត «សហគមន៍គ្មានការបំភាយឧស្ម័នអាស៊ី (AZEC)» ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រេង និងធនធានរ៉ែសំខាន់ៗ។ចុងក្រោយគឺ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ថ្លែងក្នុងកិច្ចប្រជុំ លោក Toshimitsu Motegi បានសង្កត់ធ្ងន់ថា ជប៉ុននៅតែជាដៃគូដែលទទួលបានការទុកចិត្តបំផុតនៅក្នុងតំបន់ និងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ «ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥» និង «ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)»។
ជប៉ុនបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយហ្វីលីពីន និងបណ្តាប្រទេសអាស៊ាន ដើម្បីកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែល «សេរី បើកចំហ មានភាពធន់ និងរុងរឿងរួមគ្នា»៕