Swift cc time

រាជរដ្ឋាភិបាលប្រគល់ផ្ទះចំនួន ២៧ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងលោក នឹម ច័ន្ទតារា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជុំគិរី និងអ្នកឧកញ៉ា ហ៊ុន ស៊ីណាត បានរៀបចំពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលាឃុំស្រែចែង ក្នុងស្រុកជុំគីរី ខេត្តកំពត មានរៀបចំពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសកម្មភាពនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគិតគូរពីសុខទុក្ខនិងលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលមានគុណបំណាច់យ៉ាងធំធេងចំពោះជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងស្រុកជុំគិរី។ ជារួម គ្រួសារអតីតយុទ្ធជននិងនិវត្តជនដែលទទួលបានផ្ទះនាពេលនេះ គឺក្នុងឃុំស្រែចែងមាន ១១នាក់, ឃុំស្នាយអញ្ជិតមាន៤នាក់, ឃុំស្រែក្នុង មាន ៤នាក់, ឃុំស្រែសំរោង មាន១នាក់, ឃុំត្រពាំងរាំង មាន១នាក់, និងឃុំច្រេសមាន ៥ នាក់, ដែលសរុបមានគ្រួសារពលី ១២នាក់ , អតីតយុទ្ធជនទទួលមរណភាពមាន១នាក់, អតីតយុទ្ធជនចូលនិវត្តន៍មាន ៦ នាក់, អតីតយុទ្ធជនពិការមាន ៦នាក់,និង វីរៈកងទ័ពនៅបម្រើការងារ មាន២នាក់៕


Khcct banner

អត្ថបទទាក់ទង