ភ្នំពេញ៖ បណ្តាញព័ត៌មានចិន CGTN បានចុះសម្ភាសន៍អាជីវករ រួមទាំងពលរដ្ឋកម្ពុជា និងបានរកឃើញថា ផលិតផលម៉ាស៊ីនត្រជាក់ និងឧបករណ៍បច្ចេកវិទ្យានានារបស់ចិន ទទួលបានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំងពីសំណាក់យុវជន និងពលរដ្ឋកម្ពុជា ដើម្បីទប់ទល់នឹងអាកាសធាតុក្ដៅស្អុះស្អាប់ក្នុងរដូវក្តៅនេះ។
យោងតាមការសម្ភាសន៍នៅហាងលក់ម៉ាស៊ីនត្រជាក់ Gree ក្នុងរាជធានីភ្នំពេញ ទិន្នន័យនៃការលក់បានកើនឡើងជាលំដាប់ ដោយសារអតិថិជនជឿជាក់លើគុណភាព ការសន្សំសំចៃថាមពលអគ្គិសនី និងសេវាកម្មថែទាំជួសជុលរហ័សទាន់ចិត្តដល់ទីកន្លែង។
ក្រៅពីម៉ាស៊ីនត្រជាក់តាមផ្ទះ ឧបករណ៍ធ្វើឱ្យត្រជាក់ផ្ទាល់ខ្លួនដូចជា កង្ហារចល័តកាន់ដៃ កង្ហារពាក់ក កំប៉ុងស្ពៃបាញ់ត្រជាក់ និងកងពាក់កកក ក៏កំពុងលក់ដាច់យ៉ាងខ្លាំងរហូតដល់អស់ពីស្តុក។ ឧបករណ៍ទាំងនេះទទួលបានការនិយមជ្រើសរើសច្រើន ដោយសារមានភាពងាយស្រួលតាមខ្លួន និងមានតម្លៃសមរម្យត្រឹមតែប្រមាណ ១០ ដុល្លារប៉ុណ្ណោះ។
តាមរយៈតម្រូវការកើនឡើងទាំងផ្នែកលំនៅឋាន និងអាជីវកម្ម បណ្តាញព័ត៌មាននេះបានមើលឃើញពីសក្តានុពលដ៏ធំនៅក្នុងទីផ្សារកម្ពុជា ខណៈក្រុមហ៊ុនគ្រឿងបរិក្ខារចិនទាំងនេះ ក៏មានផែនការនាំចូលម៉ូឌែលថ្មីៗបន្ថែមទៀតនាពេលខាងមុខផងដែរ៕