Swift cc time

ក្រុមហ៊ុន Nissan ប្រមូលយករថយន្តជិត ២០ម៉ឺនគ្រឿង ចូលវិញក្រោយខុសស្លាកសញ្ញាទម្ងន់ផ្ទុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Nissan បានប្រកាសប្រមូលរថយន្តចំនួន ១៦៨,១៤៩គ្រឿងនៅសហរដ្ឋអាម៉េរិកវិញក្រោយពីមានបញ្ហាខុសបច្ចេកទេសអក្សរទម្ងន់អ័ក្សសរុប (GAWR) ដែលចុះបញ្ជីនៅលើស្លាកសញ្ញាវិញ្ញាបនបត្ររថយន្តគឺមិនត្រឹមត្រូវ ដែលអ្នកប្រើប្រាស់អាចនឹងច្រឡំផ្ទុកចំនួនលើសទម្ងន់។ នេះបើយោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានបញ្ជាក់នៅថ្ងៃអង្គារនេះ។

បើតាមក្រុមហ៊ុន Nissan ការប្រមូលរថយន្តនេះដែលខុសបច្ចេកទេសស្លាកផ្ទុកទម្ងន់នឹងមានម៉ាកដូចជារថយន្ត Nissan Armada, Infiniti QX56 និង QX80 មួយចំនួន ដោយក្រុមហ៊ុនចែកចាយនឹងដំឡើងស្លាកសញ្ញាថ្មីដោយមិនគិតថ្លៃ ហើយក្រុមហ៊ុន Nissan នឹងផ្ញើស្លាកសញ្ញាជំនួសទៅម្ចាស់រថយន្តតាមប្រៃសណីយ៍ដើម្បីដាក់ឲ្យត្រូវទម្ងន់ផ្ទុកពិតប្រាកដ៕

Khcct banner

អត្ថបទទាក់ទង