Swift cc time

សមិទ្ធផលបច្ចេកវិទ្យាថ្មីៗរបស់«យុវជនវ័យក្មេងកម្ពុជា» នឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ RISE Week នៅថ្ងៃទី ២៥-២៦ ខែកក្កដា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ សមិទ្ធផលបច្ចេកវិទ្យាថ្មីៗរបស់យុវជនវ័យក្មេងកម្ពុជា នឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ RISE Week 2026(Regional Innovation for STEM & Entrepreneurship Week)  នៅថ្ងៃទី ២៥-២៦ ខែកក្កដា។ ព្រឹត្តិការណ៍នេះត្រូវបានបើកទូលាយសម្រាប់សាធារណជនចូលរួមទស្សនាដោយសេរី ដើម្បីទទួលបានការបំផុសគំនិត ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងអបអរសាទរសមិទ្ធផលរបស់យុវជនកម្ពុជា។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងស្វ័យប្រវត្តិកម្ម កំពុងផ្លាស់ប្តូរទម្រង់នៃពិភពការងារ និងសេដ្ឋកិច្ចសកល សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយត្រូវការលើសពីចំណេះដឹងនៅក្នុងថ្នាក់រៀន។ ពួកគេត្រូវការការអនុវត្តជាក់ស្តែង ភាពជឿជាក់ ការត្រិះរិះច្នៃប្រឌិត និងឱកាសក្នុងការបង្កើតដំណោះស្រាយពិតប្រាកដដើម្បីជួយដល់សហគមន៍។

 

RISE Week 2026 (Regional Innovation for STEM & Entrepreneurship Week) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥-២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ។ RISE Week មិនមែនត្រឹមតែជាព្រឹត្តិការណ៍តាំងបង្ហាញស្នាដៃធម្មតានោះទេ ប៉ុន្តែគឺជាវេទិកាថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់សិស្សានុសិស្ស សាលារៀន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកកសាងប្រព័ន្ធអេកូឡូស៊ី ក្រោមបេសកកម្មរួមតែមួយ គឺ៖ ការត្រៀមលក្ខណៈសម្បត្តិជូនអ្នកនវានុវត្តន៍វ័យក្មេងកម្ពុជា ឱ្យបំពាក់ដោយបំណិនឌីជីថល ជំនាញ AI, STEM និងសហគ្រិនភាពសម្រាប់អនាគត។ ដើម្បីអាចចូលរួម សាធារណជនអាចចុះឈ្មោះចូលរួមទស្សនាដោយឥតគិតថ្លៃនៅទីនេះ៖ https://luma.com/10hlz4eh

ព្រឹត្តិការណ៍នេះត្រូវបានបើកទូលាយសម្រាប់សាធារណជនចូលរួមទស្សនាដោយសេរី ដើម្បីទទួលបានការបំផុសគំនិត ស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងអបអរសាទរសមិទ្ធផលរបស់យុវជនកម្ពុជា។ រយៈពេល ២ ថ្ងៃពេញ លោកអ្នកនឹងបានទស្សនា និងទទួលយកបទពិសោធន៍ផ្ទាល់ ពីកម្មវិធីស្តង់ដារជាតិ និងអន្តរជាតិជាច្រើន រួមមាន៖

●      Technovation Cambodia x Future Digital Talents៖ ទស្សនាការប្រកួតប្រជែងថ្នាក់ជាតិដ៏ស្វិតស្វាញ ដែលយុវជននឹងឡើងធ្វើបទបង្ហាញពីកម្មវិធីទូរស័ព្ទដៃ (Mobile Apps) និងដំណោះស្រាយ AI ដែលពួកគេបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាក្នុងសហគមន៍។

●      Coolest Projects Cambodia Showcase៖ ទស្សនាពិព័រណ៍ស្នាដៃបច្ចេកវិទ្យាដ៏គួរឱ្យស្ញប់ស្ញែងរបស់សិស្សានុសិស្ស (ក្រោមកិច្ចសហការជាមួយ Raspberry Pi Foundation នៅចក្រភពអង់គ្លេស)។

●      Game Quests 2026៖ ស្វែងយល់ពីរបៀបដែលយុវជនបំប្លែងខ្លួនពី "អ្នកប្រើប្រាស់បច្ចេកវិទ្យា" មកជា "អ្នកបង្កើតថ្មី" តាមរយៈការដាក់តាំងបង្ហាញនូវស្នាដៃហ្គេមដែលពួកគេបានបង្កើតផ្ទាល់ដៃ។

●      កិច្ចពិភាក្សា Pie and AI៖ វេទិកាពិភាក្សា និងចែករំលែកទស្សនវិស័យពីសំណាក់វាគ្មិនកិត្តិយស ស្តីពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) លើការសិក្សា និងជំនាញចាំបាច់សម្រាប់អនាគតការងាររបស់យុវជន សាលារៀន និងនិយោជក ដែលរៀបចំឡើងក្រោមចលនាសកល Pie & AI របស់ DeepLearning.AI (http://deeplearning.ai/)។

●      កិច្ចពិភាក្សាអតីតសិស្ស Tech for Kids (Alumni Panel Discussion)៖ ចូលរួមស្តាប់ការចែករំលែកបទពិសោធន៍ពីអតីតសិស្សឆ្នើម ក្រោមប្រធានបទ «ក្រៅពីថ្នាក់រៀន៖ តើការប្រកួតប្រជែង ភាពជាអ្នកដឹកនាំ និងសកម្មភាពក្រៅម៉ោងសិក្សា អាចផ្លាស់ប្តូរអនាគតរបស់អ្នកបានយ៉ាងដូចម្តេចខ្លះ?» (Beyond the Classroom: How Competitions, Leadership, and Extracurricular Activities Can Transform Your Future)

●      Career, Industry & Ecosystem Networking៖ ឱកាសក្នុងការកសាងទំនាក់ទំនង និងផ្សារភ្ជាប់រវាងយុវជន សាលារៀន សាកលវិទ្យាល័យ ក្រុមហ៊ុនកំពូលៗ និងដៃគូអន្តរជាតិ។

●      TKA Product Showcase៖ ទស្សនាការសម្ពោធដាក់បង្ហាញជាផ្លូវការនូវកម្មវិធីសិក្សា ឧបករណ៍អប់រំឌីជីថលរបស់ Tech for Kids Academy៕


Khcct banner

អត្ថបទទាក់ទង