Swift cc time

បង់ក្លាដែសត្រៀមសង់«របងបន្លាលួស»ប្រវែង ១០៨ គីឡូម៉ែត្រក្បែរព្រំដែនមីយ៉ាន់ម៉ា ដើម្បីសន្តិសុខជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសគ្រោងកសាង«របងបន្លាលួស»ប្រវែង ១០៨ គីឡូម៉ែត្រ នៅតាមតំបន់ប្រឈមក្បែរព្រំដែនមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការរត់ពន្ធអាវុធ គ្រឿងញៀន និងការជួញដូរមនុស្ស។ការសម្រេចគម្រោងសាងសង់នេះធ្វើឡើងបន្ទាប់ពីកងទ័ពអារ៉ាកាន (Arakan Army) វាយដណ្តើមបានការគ្រប់គ្រងភាគច្រើននៃរដ្ឋរ៉ាខាញ (Rakhine)ក្បែរប្រទេសបង់ក្លាដែស។

យោងតាមការចេញផ្សាយរបស់កាសែត Nikkei Asia លោក Salahuddin Ahmed រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែស បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងពង្រឹងសន្តិសុខជាតិ ក្នុងនោះអ្នកជំនាញបានណែនាំឱ្យផ្តល់អាទិភាពសាងសង់នៅតាមទន្លេណាហ្វ (Naf River) ដែលជាផ្លូវខំខាន់សម្រាប់ការរត់ពន្ធ។

អាជ្ញាធរបង់ក្លាដែសបានឱ្យដឹងថា អស្ថិរភាពនៅមីយ៉ាន់ម៉ាបានបង្កើនការចាប់ពង្រត់អ្នកនេសាទបង់ក្លាដែស ជាង ៤០០នាក់ត្រូវឃាត់ខ្លួននាពេលកន្លងមក ហានិភ័យនៃរលកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាថ្មី និងគ្រោះថ្នាក់ពីគ្រាប់មីនតាមព្រំដែន៕

Khcct banner

អត្ថបទទាក់ទង