Swift cc time

អាម៉េរិកបង្ហាញអត្តសញ្ញាណទាហានពីររូបដែលត្រូវបានអ៊ីរ៉ង់ទម្លាក់គ្រាប់បែកសម្លាប់នៅមូលដ្ឋានទ័ពអាម៉េរិកហ្ស៊កដានី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អនុសេនីយ៍ឯកទី 1 Tyler James Feehan វ័យ ២៥ ឆ្នាំ (ឆ្វង) អនុសេនីយ៍ឯកកញ្ញា Isabella Gonzales វ័យ ១៩ ឆ្នាំ (ស្តាំ)

អាម៉េរិក៖ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិកបានបង្ហាញអត្តសញ្ញាណទាហានពីររូបដែលបានពលីពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ក្នុងមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី ដោយទាហានពលីនោះមានអនុសេនីយ៍ឯកទី 1 Tyler James Feehan វ័យ ២៥ ឆ្នាំ និងអនុសេនីយ៍ឯកកញ្ញា Isabella Gonzales វ័យ ១៩ ឆ្នាំ ត្រូវបានសម្លាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសុក្រលើមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី។

បើតាមសេក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ កញ្ញា Isabella Gonzales មកពី Carrollton រដ្ឋតិចសាស បានស្លាប់នៅថ្ងៃសុក្រ និងលោក Tyler James Feehan ដែលបានចុះឈ្មោះចូលរៀននៅ Ewa Beach រដ្ឋហាវ៉ៃបានស្លាប់ជាមួយគ្នាពីការវាយប្រហាររបស់អ៊ីរ៉ង់។មន្ទីរបញ្ចកោណបញ្ជាក់ថា អាជ្ញាធរនឹងបន្តស៊ើបអង្កេតការវាយប្រហារនេះ ហើយការស្លាប់ទាំងនេះត្រូវបានប្រកាសដំបូងនៅថ្ងៃសៅរ៍ ដែលជាការស្លាប់របស់ជនជាតិអាម៉េរិកដំបូងគេដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីរ៉ង់ចាប់តាំងពីខែមីនា ដោយការស្លាប់ទាំងនេះធ្វើឱ្យចំនួនសមាជិកយោធាអាម៉េរិកដែលបានស្លាប់ក្នុងសង្គ្រាមជិតប្រាំខែកើនឡើងដល់ ១៧ នាក់។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការស្លាប់របស់សមាជិកយោធាអាម៉េរិកគឺជារឿងដ៏សោកសៅមួយ លោកថាអ៊ីរ៉ង់នឹងទទួលខុសត្រូវ និងសងការខូចខាតទាំងស្រុងចំពោះសកម្មភាពរបស់គេធ្វើឡើងសហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង