Swift cc time

ចិន ចេញមុខការពារពីជំហររបស់កម្ពុជា ក្រោយកោះតៃវ៉ាន់រឹតបន្តឹងទិដ្ឋាការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បានចេញមុខការពារកម្ពុជា ក្រោយអាជ្ញាធរកោះតៃវ៉ាន់ សម្រេចលុបឈ្មោះប្រទេសកម្ពុជាចេញពីកម្មវិធីសម្របសម្រួលទិដ្ឋាការ (Visa Facilitation Programs) ព្រមទាំងបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលការណ៍ «ចិនតែមួយ»។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ដែលនេះគឺជាការយល់ស្របជាឯកច្ឆន្ទ និងជាកុងសង់ស៊ីសពីសំណាក់សហគមន៍អន្តរជាតិ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការប្រើប្រាស់វិធានការបង្ខិតបង្ខំតាមរយៈបញ្ហាទិដ្ឋាការពីសំណាក់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ គឺជាភស្តុតាងចុងក្រោយបង្អស់ដែលបង្ហាញយ៉ាងច្បាស់ពី «ធម្មជាតិដ៏អាក្រក់» នៃរបៀបវារៈបំបែកខ្លួនរបស់ពួកគេ។

ភាគីចិនបានសង្កត់ធ្ងន់ថា ជំហរដ៏រឹងមាំ និងម៉ឺងម៉ាត់របស់កម្ពុជា បានបង្ហាញឱ្យឃើញថា យុទ្ធសាស្ត្របំបែកខ្លួនរបស់អាជ្ញាធរតៃវ៉ាន់ គឺមិនទទួលបានការគាំទ្រពីអន្តរជាតិឡើយ ហើយរបៀបវារៈដ៏ចចេសរឹងរូសនេះ មានតែនាំទៅរកផ្លូវទាល់ច្រកតែប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង