អាម៉េរិក៖ តម្លៃប្រេងបានកើនឡើងខ្ពស់ម្តងទៀតនៅថ្ងៃ ចន្ទទី ២០ ខែ កក្កដា នេះឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយខែ ដោយប្រេងឆៅប្រភេទ Brent ឡើងខ្ពស់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល។ កើតឡើងខ្លាំងបន្ទាប់ពីការវាយប្រហារគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីរ៉ង់ និងការស្លាប់ទាហានអាម៉េរិកពីរនាក់ និងម្នាក់បាត់ខ្លួននៅក្នុងទឹកដីប្រទេសហ្សកដានី កាលពីថ្ងៃសុក្រ ក្រោយរងការវាយប្រហារដោយគ្រាប់មីស៊ីលបាលីស្ទីក និងដ្រូនពីសំណាក់កងទ័ពអ៊ីរ៉ង់។
យោងតាមការចេញផ្សាយរបស់កាសែត CNA បានរាយការណ៍ថាប្រេងឆៅប្រភេទ Brent បានកើនឡើង ១.០៣ ដុល្លារ ឬ ១.១៧ភាគរយឡើងដល់ ៨៩.១៣ ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមយប់ថ្ងៃអាទិត្យ (ម៉ោងនៅអាម៉េរិក) ដែលជាការកើនឡើងក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១១ ខែមិថុនា និងបន្តការកើនឡើងយ៉ាងខ្លាំង ១៥.៩ ភាគរយកាលពីសប្តាហ៍មុនដែលនេះជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតរបស់ប្រេងឆៅ Brent ចាប់តាំងពីខែមេសា។
ចំណែកប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាម៉េរិកបានកើនឡើង ៦៥ សេន ឬ ០.៧៩ ភាគរយ ដល់ ៨៣.១៤ ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១២ ខែមិថុនា ខណៈពេលដែលតម្លៃប្រេងឆៅនៅខែមុនបានកើនឡើង ១៥.៥ ភាគរយកាលពីសប្តាហ៍មុន ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីដើមខែមីនា៕