Swift cc time

ឆ្មាំសមុទ្រចិន-ហ្វីលីពីន ប៉ះទង្គិចគ្នា នៅតំបន់ប្រទាញប្រទង់ក្នុងដែនសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ ឆ្មាំសមុទ្រហ្វីលីពីន-ចិន នៅថ្ងៃចន្ទនេះ បានប៉ះទង្គិចគ្នាជាថ្មី ក្នុងតំបន់ជម្លោះដែនសមុទ្រចិនខាងត្បូង និងនាំឱ្យកងទ័ពជើងទឹកហ្វីលីពីនម្នាក់ រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះ កើតឡើងនៅពេលដែលទូកកៅស៊ូរបស់កងឆ្មាំសមុទ្រចិន បានបើកចូលជិតនាវា BRP Sierra Madre ដែលហ្វីលីពីន អះអាងថា ជាបន្ទាយយោធាហ្វីរបស់ខ្លួន។

យោងតាមវីដេអូខ្លី ចេញផ្សាយដោយហ្វីលីពីន បានអះអាងថា ទូកចិនបានបើករង្វង់ជុំវិញទីតាំងនោះដើម្បីថតរូប និងវីដេអូ។ភ្លាមៗ ទូកកៅស៊ូភាគីហ្វីលីពីនចំនួនពីរគ្រឿង បើកតម្រង់ទៅជិតក្នុងបំណង «ដេញចេញដោយអហិង្សា»។ តែត្រូវភាគីចិន ប្រើដំបងឈើវាយប្រហារលើក្បាលទាហានហ្វីលីពីន និងបានធ្វើឱ្យខូចខាតទូកកៅស៊ូរបស់ខ្លួន។

ក្រសួងការពារជាតិហ្វីលីពីន (DND) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសជាថ្មីចំពោះអំពើហិង្សា និងការរំលោភបំពានពីសំណាក់កងឆ្មាំសមុទ្រចិន មកលើកងទ័ពជើងទឹកហ្វីលីពីននៅឯនាវា BRP Sierra Madre ក្នុងតំបន់ Ayungin Shoal នៃសមុទ្រចិនខាងត្បូង៕


Khcct banner

អត្ថបទទាក់ទង