Swift cc time

មន្ត្រីជាន់ខ្ពស់សិង្ហបុរីម្នាក់ លាលែងពីតំណែង ក្រោយពាក់ព័ន្ធ«រឿងអាស្រូវស្នេហា»ជាមួយស្ត្រីម្នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

សិង្ហបុរី៖ លោក Faishal Ibrahim រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការមូស្លីម និងជារដ្ឋមន្ត្រីរដ្ឋជាន់ខ្ពស់ក្រសួងមហាផ្ទៃសិង្ហបុរី បានប្រកាសលាលែងពីតំណែងជារដ្ឋមន្ត្រី តំណាងរាស្ត្រ និងជាសមាជិកគណបក្សកាន់អំណាច PAP ក្រោយទទួលស្គាល់ «កំហុសឆ្គង» ក្នុងរឿងអាស្រូវតាមសារអនឡាញជាមួយស្ត្រីម្នាក់។

យោងតាមការចេញផ្សាយរបស់កាសែត The Straits Times លោក Faishal បានបញ្ជាក់ថា រូបលោក និងស្ត្រីរូបនោះ មិនដែលមានទំនាក់ទំនងផ្លូវភេទជាមួយគ្នានោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថា ខ្លួនខកខានក្នុងការកំណត់ «ព្រំដែនទំនាក់ទំនង» ឱ្យបានច្បាស់លាស់តាំងពីដំបូង ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់បទដ្ឋានសីលធម៌របស់អ្នកដឹកនាំនយោបាយ។

ការស៊ើបអង្កេតរបស់ប៉ូលីសសិង្ហបុរីបានសន្និដ្ឋានថា មិនមានបទល្មើសព្រហ្មទណ្ឌត្រូវបានប្រព្រឹត្តដោយភាគីណាមួយឡើយ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានទទួលយកការសំណើលាលែងនេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់ផ្នែកសីលធម៌របស់អ្នកដឹកនាំ។

ភ្លាមៗ មន្រ្តីមួយរូប គឺ លោក Zaqy Mohamad ត្រូវបានតែងតាំងឱ្យមកកាន់តំណែងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការមូស្លីម ជំនួសលោក Faishal ៕

Khcct banner

អត្ថបទទាក់ទង