ឥណ្ឌា៖ ទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរឥណ្ឌាកំពុងតែបន្តប្រតិបត្តិការជួយសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាមានមនុស្សប្រមាន ៨ នាក់បានស្លាប់នៅក្នុងរដ្ឋ Nagaland ភាគឦសាន ដែលនៅជាប់នឹងប្រទេសមីយ៉ាន់ម៉ា ខណៈដែល ១១ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋ Jammu និង Kashmir របស់ឥណ្ឌា។ មន្រ្តីក្នុងតំបន់អះអាងថាបានរកឃើញសាកសពចំនួន ៤ ក្នុងចំណោម ៨ នាក់ ហើយការងារជួយសង្គ្រោះកំពុងបន្ត ដោយក្នុងនោះមានមនុស្ស ១៥ នាក់ផ្សេងទៀតបានរងរបួស និងកំពុងតែស្ថិតក្នុងការសង្រ្គោះបន្ទាន់។
ប៉ូលីសក្នុងតំបន់កើតហេតុបានបញ្ជាក់ថាទឹកជំនន់បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន រួមទាំងចំណតឡានក្រុង និងបានរំខានដល់ជីវិតមនុស្សជាច្រើនគ្រួសារ។ជាការឆ្លើយតបរដ្ឋាភិបាលបញ្ជូនអ្នកជំនាញសង្រ្គោះរួមមានទាហាន និងអ្នកជំនាញសង្រ្គោះនាៗដោយរដ្ឋបានជួយសង្គ្រោះមនុស្ស ១១ នាក់ រួមទាំងកុមារ ៥ នាក់ នៅក្នុងស្រុក Rajouri របស់ទីក្រុង Jammu៕