Swift cc time

បាល់ទះកម្ពុជាបង្កើតកំណត់ត្រាថ្មីឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់SEAV-Cupលើកទី៦ក្រោយឈ្នះថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហ្វីលីពីន៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីជាលើកដំបូងរបស់ខ្លួន ក្រោយឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន។ជាជ័យជម្នះដ៏រីករាយ ក្រោយពីបាល់ទះកម្ពុជាបំបាក់ ក្រុមបាល់ទះថៃ ក្នុងលទ្ធផល ៣ ទល់ ១ ក្នុងការប្រកួតនៅថ្ងៃនេះ។

ការប្រកួតធ្វើឡើងចំនួន៤ សិត ដោយក្នុងសិតទី១ កម្ពុជា បានយកឈ្នះដោយពិន្ទុ ២៥-២៣ សិតទី២ ក្នុងពិន្ទុ ១៦-២៥ តែសិតទី៣ ក្រុមបាល់ទះកម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមថៃ ២៥-២៣ពិន្ទុ ហើយសិតទី៤ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានវាយឈ្នះដាច់ដោយពិន្ទុ ២៥-១៧ ដើម្បីទម្លាក់ក្រុមថៃ ត្រឹមវគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រតែម្ដង។

តាមផែនការ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែកក្កដាស្អែក ដើម្បីដណ្ដើមជើងឯក SEA V-CUP លើកទី៦ ដោយរង់ចាំការប្រកួតរវាង ក្រុមបាល់ទះជម្រើសជាតិវៀតណាម និង ប្រទេសឥណ្ឌូនេស៊ី៕

Khcct banner

អត្ថបទទាក់ទង