Swift cc time

អង់គ្លេស ស្នើFIFA ហាមអ្នកគាំទ្រអាហ្សង់ទីនយកនយោបាយលាយឡំកីឡា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អង់គ្លេស៖ ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស និងរដ្ឋមន្ត្រីក្រសួងធុរកិច្ច បានចេញមុខថ្កោលទោសភ្លាមៗ បន្ទាប់ពីក្រុមកីឡាករអាហ្សង់ទីនបានគ្រវីបដាទាមទារអធិបតេយ្យភាពលើ «កោះហ្វកឡេន» (Falkland Islands) ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងទីក្រុងអាត្លង់តា។

ភាគីអង់គ្លេស បានថ្កោលទោសសកម្មភាពនេះថាជា«ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដែលហាមឃាត់សកម្មភាពនយោបាយក្នុងកីឡា ហើយបានទាមទារឱ្យ FIFA បើកការស៊ើបអង្កេតជាបន្ទាន់។

អង់គ្លេសបានសង្កត់ធ្ងន់ថា៖ «ពាន World Cup អាចមិនមែនជារបស់យើង ប៉ុន្តែកោះហ្វកឡេន គឺជារបស់យើងយ៉ាងពិតប្រាកដ»។

ជាការឆ្លើយតប ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានការពារសកម្មភាពនេះថាជា «រឿងត្រឹមត្រូវ និងស្របច្បាប់» ព្រោះវាជាមនោសញ្ចេតនារបស់ប្រជាជនអាហ្សង់ទីនគ្រប់រូប ទោះបីជាលោកយល់ស្របថាមិនគួរលាយឡំនយោបាយក្នុងកីឡាក៏ដោយ។

គួររម្លឹកថា ជម្លោះដែនកោះនេះធ្លាប់បាននាំទៅរកសង្រ្គាមកាលពីឆ្នាំ១៩៨២ ដែលបានសម្លាប់ជីវិតទាហានរបស់ភាគីទាំងសងខាងអស់រាប់រយនាក់។ អាហ្សង់ទីនក៏បានដាក់លិខិតតវ៉ាផ្លូវការមួយប្រឆាំងនឹងអង់គ្លេស ដោយចោទប្រកាន់ថានាវាចម្បាំងអង់គ្លេស HMS Medway បានបើកឆ្លងកាត់ដែនទឹករបស់ខ្លួនដោយខុសច្បាប់ និងគ្មានការអនុញ្ញាត៕

Khcct banner

អត្ថបទទាក់ទង