Swift cc time

និស្សិតបច្ចេកវិទ្យា៩រូប តំណាងកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា"UMN Sustainability Immersion Program 2026" នៅឥណ្ឌូណេសុី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតបច្ចេកវិទ្យា៩រូប តំណាងកម្ពុជា ចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា"UMN Sustainability Immersion Program 2026" នៅឥណ្ឌូណេស៊ី។ តាមរយៈកម្មវិធីនេះ និស្សិតនឹងទទួលបានបទពិសោធន៍អន្តរជាតិក្នុងការសិក្សា ស្វែងយល់ពីវប្បធម៌ ពង្រីកចំណេះដឹង និងជំនាញអន្តរវប្បធម៌ ព្រមទាំងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់អនាគត។

និស្សិតទាំង៩រូប ដែលត្រូវបានជ្រើសរើសជាតំណាងកម្ពុជា ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១៤ថ្ងៃ ពីថ្ងៃទី១៩ ដល់ ២៥ កក្កដា ២០២៦ ក្នុងកម្មវិធី UMN Sustainability Immersion Program 2026 ជានិស្សិតដែលមកពីសាកលវិទ្យាល័យខេមតិច សិក្សាជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) ចំនួន៣រូប ជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science & Artificial Intelligence) ចំនួន៥រូប និង ជំនាញវិស្វកម្មសូហ្វវែរ (Software Engineering)ចំនួន១រូប។

និស្សិតជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) មានដូចជាស៊ីដេត វឌ្ឍនៈ (ឆ្នាំទី២) , តាំង គីមហាក់ (ឆ្នាំទី១), អែល អែនជូលាចូលី (ឆ្នាំទី១)។ ចំណែកឯ និស្សិតជំនាញវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science & Artificial Intelligence) រួមមាននិស្សិត អៀង បញ្ញាសក្តិ (ឆ្នាំទី២ , ហង្ស រ័ត្នវណ្ណរក្ខ (ឆ្នាំទី២), តាំ ឃីន (ឆ្នាំទី១), អ៊ី លីម៉េង (ឆ្នាំទី១), លី ស៊ីវពីញ (ឆ្នាំទី១), និងជំនាញវិស្វកម្មសូហ្វវែរ (Software Engineering) មានមួយរូប សារឿន សុធីកុលរ័ក្ខ (ឆ្នាំទី១)។

គួរបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរការសិក្សា"UMN Sustainability Immersion Program 2026" នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យខេមតិច (CamTech University) និងសាកលវិទ្យាល័យ Universitas Multimedia Nusantara (UMN) នៃប្រទេសឥណ្ឌូណេស៊ី៕

Khcct banner

អត្ថបទទាក់ទង