Swift cc time

នាយករដ្ឋមន្ត្រី កម្ពុជា-ចិន បន្តពង្រឹងប្រសិទ្ធភាពវិស័យគន្លឹះរួមគ្នា ជាពិសេស ទេសចរណ៍ និងការអប់រំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉េកាំង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងចិន បានប្រកាសពីការប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យគន្លឹះមួយចំនួន ជាពិសេស ទេសចរណ៍ និង ការអប់រំ ជាដើម។ការប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីតចិន។

ក្នុងនាមជាម្ចាស់ផ្ទះ លោក លី ឈាង បានសម្តែងទទួលស្វាគមន៍យ៉ាងកក់ក្តៅពីវត្តមានសម្តេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ហើយលោកសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និង ជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និង ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។

សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។សម្តេចបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។

ជាលទ្ធផល ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ៕

Khcct banner

អត្ថបទទាក់ទង