អេរ៉ង់៖ សហរដ្ឋអាម៉េរិកកាលពីយប់ថ្ងៃ ព្រហស្បតិ៍ បានបន្តបើកការវាយប្រហារម្តងទៀតកាន់តែខ្លាំងក្លាផ្តោតលើអាកាសយានដ្ឋាន ស្ពាន និងស្ថានីយ៍រថភ្លើងរបស់អ៊ីរ៉ង់ ការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាម៉េរិកពេញមួយយប់បានបណ្តាលឲ្យតំបន់ជាច្រើនរួមមានកំពង់ផែ Bandar Abbas និងស្ពានពីរនៅភាគខាងត្បូងអ៊ីរ៉ង់នៅជិតច្រកសមុទ្រ ហ័រមូសរងការខូចខាត។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB អះអាងថាមានសំឡេងផ្ទុះចំនួនបីត្រូវបានឮនៅជុំវិញអាកាសយានដ្ឋាន ហើយយ៉ាងហោចណាស់គ្រាប់ផ្លោងរបស់អាម៉េរិកមួយគ្រាប់បានវាយប្រហារអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍របស់អ៊ីរ៉ង់។
យោងតាមរបាយការណ៍ដដែល ជនជាតិអ៊ីរ៉ង់ ៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ និងមនុស្សពីរនាក់បានស្លាប់។ទីក្រុងតេអេរ៉ង់បានតបតវិញដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលកំណត់គោលដៅមូលដ្ឋានយោធាអាម៉េរិកនៅក្នុងរដ្ឋជិតខាង រួមទាំងមូលដ្ឋានទ័ពអាកាសអាម៉េរិកក្នុងប្រទេសហ្ស៊កដានី ដែលអ៊ីរ៉ង់អះអាងថាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អាម៉េរិកលើមន្ទីរពេទ្យមហារីកកុមារអ៊ីរ៉ង់នៅយប់ថ្ងៃពុធ។ជាការឆ្លើយតបពីការវាយប្រហាររបស់អាម៉េរិក អ៊ីរ៉ង់បានជំរុញឲ្យក្រុមហ៊ូធីនៅយេម៉ែនឱ្យបិទច្រកសមុទ្រសំខាន់មួយទៀតគឺ បាបអាល់ម៉ាន់ដេប នៅមាត់សមុទ្រក្រហម៕