អាម៉េរិ៖ ឧទ្យានជាតិភ្នំភ្លើងហាវ៉ៃនៅសហរដ្ឋអាម៉េរិកដែលមានឈ្មោះថា Kilauea បានផ្ទុះម្តងទៀតលើកទី ៥១ ភ្នំភ្លើងដ៏ធំសម្បើមនេះបានបញ្ចេញផ្សែងខ្មៅ និងកម្អែលយ៉ាងច្រើនទៅលើអាកាស។ យោងតាមការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាម៉េរិក (USGS) ការផ្ទុះលើងទី ៥១ នេះបានបញ្ចេញកម្អែលខ្លាំងដោយចាប់ផ្តើមនៅម៉ោង ៨៖៣០នាទី ព្រឹកកាលពីថ្ងៃពុធ។ កម្ពស់នៃការបញ្ចេញកម្អែលបានកើនឡើងដល់ ២៩០ម៉ែត្រ យ៉ាងលឿន និងរាលដាលក្នុងល្បឿនប្រហែល ៤០០ យ៉ាតគូបក្នុងមួយវិនាទី បន្ទាប់ពីភ្នំភ្លើងចាប់ផ្តើមផ្ទុះខ្លាំង សេវាអាកាសធាតុជាតិបានរាយការណ៍ថា ផ្សែងពីការផ្ទុះបានឡើងដល់កម្ពស់ ១៨,០០០ហ្វីត (៥៤៨៦ម៉ែត្រ) ពីលើនីវ៉ូទឹកសមុទ្រ រួមជាមួយនឹងកម្អែលភ្នំភ្លើងបានធ្លាក់រាយប៉ាយ នៅខាងក្រៅឧទ្យានជាតិ។
បើតាមទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បញ្ជាក់ថាជាទូទៅ ដំណាក់កាលនៃការផ្ទុះភ្នំភ្លើងមានរយៈពេល ១២ ម៉ោង ឬតិចជាងនេះ ប៉ុន្តែផេះអាចនៅលើអាកាសយូរជាងនេះអាស្រ័យលើខ្យល់ និងលក្ខខណ្ឌអាកាសធាតុ។ វីដេអូមួយដែលបានចែករំលែកដោយ USGS បង្ហាញកម្អែលភ្នំភ្លើងហូរជាបន្តបន្ទាប់ពីកំពូលភ្នំ ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បានព្រមានអំពីខ្យល់កម្រិតទាបដែលបក់មកផ្នែកខាងក្រោមនៃផ្សែងនៅភាគនិរតីនៃកំពូលភ្នំ ដែលបណ្តាលឱ្យកម្អែលភ្នំភ្លើងធ្លាក់ចុះក្រោមកម្រិតបញ្ច្រាស់នៃការផ្ទុះ (ប្រហែល 8,000 ទៅ 10,000 ហ្វីត) ចន្លោះពី ២ពាន់ ដល់ទៅ ៣ពាន់ ម៉ែត្រ៕