ចិន៖ លោកប្រធានាធិបតីចិន ស៊ីជិនពីង នឹងចូលរួមសន្និសីទ AI ពិភពលោកឆ្នាំ ២០២៦ ដែលនឹងធ្វើឡើងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយលោកស៊ី នឹងចូលរួមពិធីបើក និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ AI ដ៏ធំប្រចាំឆ្នាំ ២០២៦ នេះ។ សន្និសីទ AI (WAIC) ចាប់តាំងពីការចាប់ផ្តើមធ្វើឡើងលើកដំបូងនៅឆ្នាំ ២០១៨ សន្និសីទនេះបានវិវត្តទៅជាវេទិកាពហុភាគីដ៏សំខាន់មួយសម្រាប់សហគមន៍អន្តរជាតិដើម្បីចូលរួមក្នុងការសន្ទនាលើ AI និងកសាងការឯកភាពគ្នាលើការគ្រប់គ្រងសកល។
យោងតាមទីភ្នាក់ងារព័ត៌មាន STDaily បានបញ្ជាក់ថាសន្និសីទឆ្នាំនេះក្រោមប្រធានបទ "ភាពជាដៃគូ AI សម្រាប់អនាគតដ៏ភ្លឺស្វាង" និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ឧស្សាហកម្មទាំងអស់ និងបម្រើផលិតកម្ម និងសម្រួលដល់ជីវិតប្រចាំថ្ងៃ កម្មវិធីនេះនឹងពិភាក្សារួមគ្នាលើការច្នៃប្រឌិតបច្ចេកវិទ្យា ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី និងការធ្វើឲ្យ AI ឆ្ពោះទៅរកភាពល្អប្រសើរ និងការចាក់បញ្ចូលសន្ទុះថ្មីទៅក្នុងការអភិវឌ្ឍ AI សកល។
បន្ថែមពីនេះប្រទេសចិនបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជានិច្ចនៅក្នុងសុខុមាលភាពរួមរបស់ទាំងអស់គ្នា ដោយរួមចំណែ និងដោះស្រាយបញ្ហាសកលផ្សេងដែលកំពុងតែកើតមានដើម្បីលើកកម្ពស់ការអភិវឌ្ឍ AI ធ្វើយ៉ាងណាឲ្យមានមានសណ្តាប់ធ្នាប់ក្នុងទិសដៅដែលមានប្រយោជន៍ មានសុវត្ថិភាព និងយុត្តិធម៌សម្រាប់សកលលោក។
គួររម្លឹកថាកិច្ចប្រជុំ WAIC (World Artificial Intelligence Conference)ឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការគ្រប់គ្រង AI សកលនឹងបង្ហាញពីឱកាសដ៏សំខាន់មួយដើម្បីពង្រឹងការឯកភាពគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសនាៗទូទាំងពិភពលោក៕