Swift cc time

អាម៉េរិកអនុម័តកញ្ចប់លក់សព្វាវុធ ២ ពាន់លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីត្រាំ ជួបជាមួយនឹងព្រះអង្គម្ចាស់រាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត មហាម៉េដ ប៊ីន សាល់ម៉ាន់ កាលពីកន្លងទៅ

វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានប្រកាសកាលពីល្ងាច ថ្ងៃពុធ ថាអាម៉េរិកបានអនុម័តការលក់កញ្ចប់សព្វាវុធប្រមាណ ១,៩៦ ពាន់លានដុល្លារអាម៉េរិកឱ្យអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញការការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយការលក់នេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ឈូងសមុទ្រ និងនៅមជ្ឈិមបូព៌ា។

បើតាមក្រសួងការបរទេសអាម៉េរិក្រុមហ៊ុន BAE Systems បានបញ្ជាក់កញ្ចប់បញ្ជាទិញដែលស្នើឡើងនេះនឹងធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការទប់ស្កាត់ការគំរាមកំហែងបច្ចុប្បន្ន និងអនាគត ដោយពង្រឹងការការពារមាតុភូមិរបស់ខ្លួន និងធ្វើអោយប្រសើរឡើងនូវអន្តរប្រតិបត្តិការជាមួយកងកម្លាំងសហរដ្ឋអាម៉េរិក និងកងកម្លាំងក្នុងតំបន់ និងជាមួយអង្កការណាតូ៕ 

Khcct banner

អត្ថបទទាក់ទង