Swift cc time

អ៊ីរ៉ង់បញ្ចេញរូបថ្លុកលោក«ត្រាំ»កំពុងដេកក្នុងមឈូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ អ៊ីរ៉ង់បានបញ្ចេញរូបគំនូរលើជញ្ជាំងប៉ាណូយ៉ាងធំមួយនៅកណ្តាលទីក្រុងតេអេរ៉ង់ដែលបង្ហាញពីវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ កំពុងតែដេកនៅក្នុងមឈូ ដោយអក្សរជាច្រើនពីក្រោមគំនូរនោះបង្ហាញពីការខឹងសម្បារ និងសងសឹកចំពោះទង្វើររបស់លោកត្រាំដែលបានធ្វើលើប្រទេសអ៊ីរ៉ង់។ ការដាក់រូបគំនូររបស់ត្រាំក្នុងមឈូសនេះធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់បានប្តេជ្ញាចិត្តថានឹងតាមសងសឹកលោកត្រាំជូនប្រទេសអ៊ីរ៉ង់ឲ្យទាល់តែបានចំពោះរឿងដែលលោកបានធ្វើកន្លងមក។

យោងតាមរូបភាពដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់កាលពីថ្ងៃពុធ គំនូរជញ្ជាំងថ្មីមួយបានពណ៌នាអំពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ ដែលកំពុងតែដេកក្នុងមឈូសត្រូវបានដាក់បង្ហាញនៅទីលាន Enghelab ក្នុងទីក្រុងតេអេរ៉ង់។ ក្រោមគំនូរជញ្ជាំងនេះក៏មានអក្សរធំៗដែលបានសរសេរថា យើងនឹងសម្លាប់លោកត្រាំ៕


Khcct banner

អត្ថបទទាក់ទង