Swift cc time

ស.ស.យ.ក រាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ ចំនួន ៣១៤ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស.ស.យ.ក. រាជធានីភ្នំពេញ នឹងផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ទៅលើមុខជំនាញជាច្រើន នៅតាមបណ្តាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាដៃគូ ចំនួន៦។

យោងតាមសេចក្តីជូនដំណឹង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានឱ្យដឹងថា អាហារូបករណ៍សរុបចំនួន ៣១៤ កន្លែងនេះ នឹងអនុញ្ញាតឱ្យសិស្សជ្រើសរើសសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យដៃគូចំនួន៦រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង   (NUM) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)   សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)  សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)  និង វិទ្យាស្ថានខ្មែរជំនាន់ថ្មី។

បើតាមប្រភពដដែល ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់បាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែល មានតម្លៃស្នើសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររង។ ចំណែកឯ ការដាក់ពាក្យថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ ។ ដើម្បីដាក់អាហារូបករណ៍ សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ។

បេក្ខជនអាចទាញយកពាក្យអាហារូបករណ៍តាមរយៈតំណភ្ជាប់ Link រួចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈ Link ឱ្យបានមុនថ្ងៃបិទទទួលពាក្យរបស់សាកលវិទ្យាល័យដែលខ្លួនជ្រើសរើស តួយ៉ាង RUPP បិទត្រឹមថ្ងៃ៣០ កញ្ញា ២០២៦  ហើយNUM, RULE, RUA វិញនឹងបិទទទួលពាក្យត្រឹមថ្ងៃទី១១ កញ្ញា សម្រាប់ថ្នាក់បរិញ្ញាបត្រ៕

Khcct banner

អត្ថបទទាក់ទង