Swift cc time

មហាសេដ្ឋីអារ៉ាប់ ទិញ«ឡានទំនើប» ៥៩គ្រឿង ជូនក្រុមបាល់ទាត់អេហ្ស៊ីប ទោះមិនឈ្នះពាន World Cup

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឌូបៃ៖ លោក Khalaf Al Habtoor មហាសេដ្ឋីលំដាប់កំពូលអារ៉ាប់រួម (UAE) បានប្រកាសដកថវិកាផ្ទាល់ខ្លួនជិត ១.៧ លានដុល្លារអាម៉េរិក ដើម្បីទិញរថយន្ត SUV ម៉ាក Mitsubishi Eclipse Cross ស៊េរីថ្មីស្រឡាងចំនួន ៥៩ គ្រឿង ជូនដល់សមាជិកក្រុមជម្រើសជាតិអេហ្ស៊ីបទាំងមូល រាប់ចាប់តាំងពីកីឡាករ គ្រូបង្វឹក រហូតដល់បុគ្គលិកផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល។អ្នកនាំពាក្យរបស់ក្រុមហ៊ុន Al Habtoor Group បានបញ្ជាក់ថា រថយន្តទាំងអស់ ក្នុងមួយគ្រឿងៗមានតម្លៃប្រមាណ ២៩,០០០ ដុល្លារអាម៉េរិក ត្រូវបានរៀបចំរួចរាល់ ដើម្បីដឹកជញ្ជូនទៅប្រគល់ជូនពួកគេ។

លោក Khalaf Al Habtoor មហាសេដ្ឋីលំដាប់កំពូលអារ៉ាប់រួម

យោងតាមរយៈការបង្ហោះលើបណ្ដាញសង្គម X លោក Khalaf គូសបញ្ជាក់ថា មូលហេតុលោកសម្រេចចិត្តផ្តល់ជូនរថយន្តដល់បុគ្គលិកគ្រប់ផ្នែក ព្រោះលោកយល់ថា ជោគជ័យដ៏អស្ចារ្យនេះកើតចេញពីការរួមចំណែក និង ការធ្វើការងារជាក្រុមរបស់មនុស្សគ្រប់គ្នា។

ការផ្តល់កាដូនេះ ធ្វើឡើងដើម្បីជាការលើកទឹកចិត្ត និងអបអរសាទរចំពោះការបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងរបស់ក្រុមជម្រើសជាតិ អេហ្ស៊ីប ដែលបានឡើងមកដល់វគ្គ ១៦ ក្រុមចុងក្រោយ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក World Cup 2026 នៅក្នុងតំបន់អាមេរិកខាងជើង។

គួររំលឹកថា នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអេហ្ស៊ីប បានចាញ់ក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងគ្រាប់បាល់ ២ ទល់ ៣។ទៅះជាយ៉ាងណា សម្រាប់ការវិកត្រឡប់មកមាតុភូមិ កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមបាល់ទាត់អេហ្ស៊ីប ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដូចជាវីរៈបុរសពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់ ហើយថែមទាំងត្រូវបានប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi ប្រគល់មេដាយកិត្តិយសជាតិ ជូនដល់សមាជិកគ្រប់រូប៕

Khcct banner

អត្ថបទទាក់ទង