Swift cc time

ចិន-ហ្វីលីពីន សហការចាប់បញ្ជូនខ្លួន«មេខ្លោងOnline scams» ម្នាក់ ទៅកាត់ទោសនៅចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ថា អាជ្ញាធរចិន និងហ្វីលីពីន បានសហការគ្នាចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ នូវជនជាតិចិនម្នាក់ត្រគោល លីន (Lin) ដែលជាប់សង្ស័យរៀបចំល្បែងស៊ីសងឆ្លងដែន និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Online Scams)។

តាមសេចក្តីប្រកាស ក្រុមដែលលោក លីន ជាប់ពាក់ព័ន្ធ ធ្លាប់បានបង្កើតមូលដ្ឋានប្រតិបត្តិការល្បែងអនឡាញ និងឆបោកនៅប្រទេសហ្វីលីពីន កម្ពុជា និងប្រទេសមួយចំនួនទៀត។ ក្រុមនេះបានប្រើប្រាស់គេហទំព័រល្បែងស៊ីសង និងកម្មវិធីទូរស័ព្ទបោកបញ្ឆោត ដើម្បីប្រព្រឹត្តបទល្មើសឆ្លងដែន ដោយមានទឹកប្រាក់ពាក់ព័ន្ធសរុបរាប់រយលានយ័ន៕

Khcct banner

អត្ថបទទាក់ទង