ចិន៖ តំបន់ជាច្រើនដែលមានរយៈកម្ពស់ជាង ៨០០ ម៉ែត្រនៅក្រុងឆុងឈីងភាគនិរតីប្រទេសចិន ត្រូវបានគេមើលឃើញថាសីតុណ្ហភាពបានធ្លាក់ចុះដល់ ០ អង្សាសេ។ ព្រឹលដំបូងនៃឆ្នាំនេះ បានមកដល់យប់ថ្ងៃពុធ ធ្វើឲ្យផ្លូវភ្នំរអិល ហើយរមណីយដ្ឋានទេសចរណ៍ចំនួន ២ បានប្រកាសបិទ ហើយផ្លូវខេត្តមួយត្រូវបានអនុវត្ត ការត្រួតពិនិត្យចរាចរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍។