សិនយ៉ាង៖ ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយ «ព្យុះទីហ្វុង បាវី» ចាប់តាំងពីយប់ថ្ងៃអាទិត្យមក បានធ្វើឱ្យមានគ្រោះទឹកជំនន់ជន់លិចយ៉ាងធ្ងន់ធ្ងរ និងបាក់ស្រុតផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តលៀវនីង ភាគឦសានប្រទេសចិន និងបង្ខំឱ្យប្រជាពលរដ្ឋជិត ៣៦៥,០០០ នាក់ ត្រូវជម្លៀសខ្លួនជាបន្ទាន់ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ ទីក្រុងសិនយ៉ាង ហ្វ៊ូស៊ុន និងធៀលីង គឺជាតំបន់ដែលរងការវាយប្រហារខ្លាំងជាងគេ ដោយក្នុងនោះក្រុងសិនយ៉ាង និងហ្វ៊ូស៊ុន បានដំឡើងកម្រិតឆ្លើយតបអាសន្នទៅដល់កម្រិតខ្ពស់បំផុត។
កងកម្លាំងអ្នកពន្លត់អគ្គីភ័យបានចេញប្រតិបត្តិការសង្គ្រោះយ៉ាងដុតដៃដុតជើង ដោយបានប្រើប្រាស់ទូកខ្យល់ និងខ្សែពួរលបឡបកាត់ទឹកជំនន់ជ្រៅ ដើម្បីជម្លៀសអ្នកភូមិដែលជាប់គាំងរាប់សិបនាក់ ក្នុងនោះមានទាំងមនុស្សចាស់ និងកុមារ ទៅកាន់ទីទួលសុវត្ថិភាពដោយជោគជ័យ៕