Swift cc time

អាម៉េរិកបន្តវាយប្រហារលើអ៊ីរ៉ង់ចូលថ្ងៃទី ៤ ខណៈច្រកហ័រមូសត្រូវបានបិទ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ កងកម្លាំងសហរដ្ឋអាម៉េរិកបានបន្តធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ចូលថ្ងៃទីបួនជាប់ៗគ្នានិងបានបន្តបិទផ្លូវទឹកនៅច្រកសមុទ្រហ័រមូសឡើងវិញ។ ឧត្តមនាវីឯក Brad Cooper មេក្រុមទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាម៉េរិកបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះអ៊ីរ៉ង់បានកំណត់គោលដៅលើជនស៊ីវិល នៅទូទាំងតំបន់ដោយវាយប្រហារនាវាពាណិជ្ជកម្មចំនួនប្រាំពីរគ្រឿងដែលឆ្លងកាត់ច្រកហ័មូស ដែលបណ្តាលឱ្យសមាជិកនាវិកស៊ីវិលជិតដប់នាក់ស្លាប់ បាត់ខ្លួន និងរងរបួស។ លោកថាកងកម្លាំងអាម៉េរិកនឹងឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការឈ្លានពានដែលមិនសមហេតុផលដែលបន្តធ្វើឱ្យជីវិតមនុស្សស្លូតត្រង់គ្រោះថ្នាក់ និងបាត់បង់ជីវិត។

បើតាមទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) ការវាយប្រហារចុងក្រោយបំផុតគឺមានគោលបំណងធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយកាន់តែខ្លាំងឡើង ដែលជាការឆ្លើយតបទៅកាន់អ៊ីរ៉ង់ដែលបានវាយប្រហារនាវាដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ។លោកប្រធានាធិបតី ត្រាំ ក៏បានបញ្ជាក់តាម Fox News ថា សប្តាហ៍ក្រោយនេះនឹងមានកាន់តែអាក្រក់កើតឡើងចំពោះអ៊ីរ៉ង់ លោកថាការវាយប្រហាររោងចក្រថាមពលសំខាន់ៗនឹងចាប់ផ្តើម ដោយអាម៉េរិកនឹងវាយកម្ទេចរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ រួមទាំងស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនាៗបើពួកគេមិនចូលតុចរចា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហាររបស់អាម៉េរិក ដោយមានការផ្ទុះនៅជិតទីក្រុងកំពង់ផែ Bandar Abbas នៅលើកោះ Qeshm នៃឈូងសមុទ្រជិតច្រកសមុទ្រ ហ័រមូស និងទីតាំងផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA អះអាងថា កងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានយោធាមួយនៅក្នុងប្រទេសហ្ស៊កដានី ដែលជាកន្លែងផ្ទុកយន្តហោះចម្បាំងអាម៉េរិក។ មន្រ្តីជាន់ខ្ពស់របស់អ៊ីរ៉ង់ក៏បានព្រមានថាពេលនេះការចរចាជាមួយសហរដ្ឋអាម៉េរិក និងមិនមានទៀតឡើយ៕

Khcct banner

អត្ថបទទាក់ទង