Img 1426
Swift cc time

ត្រាំប្រកាសការពារច្រក«ហ័រមូស»នឹងតម្រូវឱ្យនាវាឆ្លងកាត់ទាំងអស់បង់ ២០% ថ្លៃសេវាការពារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ លោក ដូណាល់ត្រាំ បានប្រកាសនៅល្ងាចថ្ងៃ ច័ន្ទ ថាច្រកសមុទ្រហ័រមូសត្រូវតែបើកចំហរជានិច្ច ទោះបីជាមាន រឺគ្មានអ៊ីរ៉ង់ក៏ដោយ លោកថាច្រកនេះត្រូវតែបើកឡើងវិញ ហើយអាម៉េរិកចាប់ពីពេលនេះតទៅ សហរដ្ឋអាម៉េរិកនឹងជាអ្នកការពារច្រកសមុទ្រហ័រមូស ប៉ុន្តែជាថ្នូរត្រឡប់មកវិញគ្រប់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូសក្រោមការការពារអាម៉េរិកត្រូវតែបង់ថ្លៃសេវា ២០% លើទំនិញទាំងអស់ដែលបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រមួយនេះ។

ថ្លែងតាមប្រព័ន្ធ Trust Social លោកដូណាល់ត្រាំថាច្រកសមុទ្រហ័រមូសត្រូវតែបន្តបើកជានិច្ចហើយអាម៉េរិកនិងការពារច្រកសមុទ្រមួយនេះទោះបីជាមានរឺគ្មានអ៊ីរ៉ង់ក៏ដោយលោកថា ប្រទេសផ្សេងៗទៀតទាំងអស់នឹងប្រើប្រាស់ច្រកសមុទ្រដោយយុត្តិធម៌ និងបើកចំហរ លោកថាដំណើរការ និងការបង្កើតច្បាប់ថ្មីនឹងចាប់ផ្តើមភ្លាមៗ។

គួររម្លឹកថាអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃអាទិត្យ ឲ្យមានការចរចាបន្ថែមទៀតរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក្រុមប្រឹក្សានៃអង្គការសមុទ្រអន្តរជាតិ (IMO) បានថ្កោលទោសការវាយប្រហារចុងក្រោយបំផុតលើនាវាស៊ីវិលនៅក្នុងច្រកសមុទ្រនេះ ដែលបានប៉ះពាល់ដល់ការនាំចេញប្រេង និងឧស្ម័នធម្មជាតិមួយភាគប្រាំធ្លាប់ឆ្លងកាត់ (IMO)អំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់កាលពីល្ងាចថ្ងៃច័ន្ទ។ ក្រុមប្រឹក្សានៃអង្គការសមុទ្រអន្តរជាតិ អះអាងថាសិទ្ធិនៃការឆ្លងកាត់ឆ្លងកាត់ច្រកសមុទ្រដែលប្រើសម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិមិនគួរត្រូវបានគំរាមកំហែង រារាំង បដិសេធ ធ្វើឱ្យខូច ឬផ្អាកឡើយ៕ Check b

Khcct banner

អត្ថបទទាក់ទង