Img 1426
Swift cc time

ព្យុះភ្លៀងនៅបង់ក្លាដែសស្លាប់កើនដល់ ៥០ នាក់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ដាកា៖ ទឹកជំនន់ភ្លាមៗ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០ នាក់នៅក្នុងប្រទេសបង់ក្លាដែស ដោយមានមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ លោក Mohammed Ziauddin មន្រ្តីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាមនុស្សពីរនាក់នៅតែបាត់ខ្លួន និងមនុស្សប្រហែល ៣៥.០០០ នាក់ត្រូវបានបង្ខំឱ្យស្វែងរកជម្រកនៅក្នុងមជ្ឈមណ្ឌលដែលគ្រប់គ្រងដោយរដ្ឋាភិបាលជាបណ្តោះអាសន្ន។

លោក Mohammed បន្ថែមទៀតថាប្រជាជនជាច្រើននៅតែស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ដោយផ្ទះ របស់ពួកគេត្រូវបានជន់លិចដោយទឹកជំនន់។ លោកថាព្យុះភ្លៀងនេះបានកើតឡើងតាំងពីសប្តាហ៍មុន ដោយភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការបាក់ដីនៅក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅ Cox's Bazar ដោយបានសម្លាប់មនុស្ស ១៥ នាក់ ដោយជនភៀសខ្លួនជាង ១,២ លាននាក់រស់នៅក្នុងជម្រកដែលមានមនុស្សច្រើនកុះករនៅលើភ្នំក្នុងតំបន់ដែលដើមឈើត្រូវបានកាប់បំផ្លាញ ដែលធ្វើឱ្យដីមិនស្ថិតស្ថេរក្នុងអំឡុងពេលភ្លៀងមូសុងនិងបង្កើតទៅការរអិលបាក់ដី និងជំនន់ទឹកភ្លៀងភ្លាមៗ។ លោកថាកងទ័ព និងក្រុមឆ្មាំព្រំដែនបានដឹកជញ្ជូនអាហារ ទឹកផឹក និងសម្ភារៈចាំបាច់ផ្សេងទៀតតាមទូកទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្តាច់ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនេះ៕


Khcct banner

អត្ថបទទាក់ទង