Img 1426
Swift cc time

«មនុស្សយន្ត»មួយគូ បានរៀបមង្គលការជាមួយគ្នា នៅរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

រុស្ស៊ី៖ ព្រឹត្តិការណ៍ដ៏ប្លែក និងគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី បន្ទាប់ពីរ៉ូបូតមានរូបរាងដូចមនុស្ស (Humanoid Robots) ចំនួនពីររូប ឈ្មោះ Robert និង Matilda បានរៀបចំពិធីមង្គលការជានិមិត្តរូបមួយយ៉ាងអធិកអធម ដោយមានការចូលរួមទស្សនាពីបណ្តាមហាជនយ៉ាងច្រើនកុះករ។

គូស្នេហ៍រ៉ូបូតទាំងពីរ បានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ (ខ្សែដៃអេឡិចត្រូនិច) ឱ្យគ្នាទៅវិញទៅមក ហើយថែមទាំងបានពោលពាក្យសច្ចាប្រណិធានស្នេហាយ៉ាងផ្អែមល្ហែម ទៅតាមប្រព័ន្ធ Algorithms របស់ពួកគេ ដោយមានសត្វឆ្កែរ៉ូបូតមួយក្បាល ធ្វើជាអ្នកកាន់ចិញ្ចៀនអាពាហ៍ពិពាហ៍យក ទៅប្រគល់ជូនថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យា IT-Imperial ជាអ្នកបង្កើត បានបញ្ជាក់ថា ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង ចង់ឆ្លុះបញ្ចាំងថា មនុស្សយន្តអាចជួយសម្រាលការងារប្រចាំថ្ងៃរបស់មនុស្ស ដើម្បីឱ្យមនុស្សមានពេលវេលាកាន់តែច្រើនក្នុងការផ្តោតលើការអភិវឌ្ឍផ្នែកវប្បធម៌ និងសិល្បៈ៕

Khcct banner

អត្ថបទទាក់ទង