Img 1426
Swift cc time

ត្រាំថាអ៊ីរ៉ង់នឹងក្លាយជាផេះបើលោកត្រូវបានធ្វើឃាត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានគំរាមអ៊ីរ៉ង់ថាការសម្លាប់រង្គាល និងបំផ្លិចបំផ្លាញមិនធ្លាប់មាននឹងកើតមានឡើងលើប្រទេសអ៊ីរ៉ង់ ប្រសិនរូបលោកត្រូវបានធ្វើឃាត រឺរងការគំរាមគំហែងសុវត្ថិភាពលោកពីអ៊ីរ៉ង់។ ការព្រមានរបស់លោកនេះធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់រាយការណ៍ថាអ៊ីរ៉ង់នឹងត្រូវតែសងសឹកលោកដូណាល់ត្រាំចំពោះទង្វើរដែលលោកបានធ្វើលើអ៊ីរ៉ង់ ដោយក្នុងនោះចារកម្មរបស់អ៊ីស្រាអែលក៏បានប្រាប់អាម៉េរិកថាអ៊ីរ៉ង់កំពុងតែរៀបចំផែនការតាមប្រមាញ់ជីវិតរបស់លោកផ្ទាល់។

បើតាមលោកដូណាល់ត្រាំ ការសម្លាប់រង្គាល និងបំផ្លាញអ៊ីរ៉ង់ចោលទាំងស្រុងនឹងកើតមានឡើង ប្រសិនបើអ៊ីរ៉ង់អនុវត្តផែនការធ្វើឃាតប្រឆាំងនឹងលោកលោកត្រាំថាបានណែនាំយោធាអាម៉េរិករួចហើយឱ្យត្រៀមខ្លួនឆ្លើយតបភ្លាមៗបើរឿងនោះកើតមានមែន។ លោក ត្រាំ បានបញ្ជាក់នៅលើប្រព័ន្ធ Truth Social ថា «មីស៊ីលចំនួន ១០០០ គ្រាប់ត្រូវបានត្រៀមខ្លួន និងផ្ទុកគ្រាប់ ហើយតម្រង់ទៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់រួចជាស្រេច ហើយនឹងមានមីស៊ីលរាប់ពាន់គ្រាប់ទៀតនឹងបាញ់តាមភ្លាមៗបន្តកន្ទុយគ្នា ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ធ្វើសកម្មភាពតាមការគំរាមកំហែង ដើម្បីធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតលោកផ្ទាល់។

លោកត្រាំព្រមានទៀតថា បញ្ជាត្រូវបានផ្តល់ឱ្យរួចហើយ ហើយយោធាអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងមានសមត្ថភាព ដើម្បីសម្លាប់រង្គាល និងបំផ្លាញតំបន់ទាំងអស់នៃប្រទេសអ៊ីរ៉ង់ទាំងស្រុង ។

មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ayatollah Ali Khamenei 

គួររម្លឹកថាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei ដែលជាកូនប្រុសរបស់លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដំបូងលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ កាលពីថ្ងៃសៅរ៍ បានសន្យាថានឹងសងសឹកជូនឪពុករបស់លោក។ លោករៀបរាប់ថាយើងសន្យាថានឹងសងសឹកឈាមរបស់មេដឹកនាំដែលត្រូវបានតម្កល់ទុក៕

Khcct banner

អត្ថបទទាក់ទង