វៀតណាម៖ មន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់ កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា ទេសចរជនជាតិឥណ្ឌាចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងសោកនាដកម្មក្រឡាប់លិចអូប័រល្បឿនលឿនមួយគ្រឿង នៅក្បែរឆ្នេរសមុទ្រនៃកោះហ្វូគុក (Phu Quoc) ប្រទេសវៀតណាម ។ នៅលើអូប័រគ្រោះថ្នាក់នោះ មានមនុស្សជិះសរុបចំនួន ៣៦នាក់។
យោងតាមការចេញផ្សាយរបស់កាសែត China Daily លោក Arja Srikanth ស្នងការពិសេស និងជាតំណាងរដ្ឋាភិបាលរដ្ឋAndhra Pradesh ប្រចាំទីក្រុងញូវដេលី បានឱ្យដឹងថា ជនរងគ្រោះដែលរស់រានមានជីវិតចំនួន ២១នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ដោយក្នុងនោះមាន ២នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ
អាជ្ញាធរឥណ្ឌាកំពុងខ្នះខ្នែងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម។
ចំពោះមូលហេតុនៃការឧបទ្ទវហេតុដ៏រន្ធត់នេះ ត្រូវបានគេសន្និដ្ឋានជាបឋមថា អាចបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុអាក្រក់ រលកសមុទ្រខ្លាំង រួមផ្សំនឹងបញ្ហាបច្ចេកទេសម៉ាស៊ីនរបស់អូប័រ៕