Img 1426
Swift cc time

Justin Bieber និងសិល្បករល្បីៗ នឹងសម្តែងក្នុងកម្មវិធី«តន្ត្រីពាក់កណ្តាលតង់» ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup 2026

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ គណៈកម្មការរៀបចំការប្រកួត World Cup 2026 បានប្រកាសថា កំពូលតារាចម្រៀង Justin Bieber នឹងចូលរួមជាមួយសិល្បករល្បីៗមានដូចជា Madonna, Shakira, BTS និង Burna Boy សម្រាប់ការសម្តែងតន្ត្រីពាក់កណ្តាលតង់លើកដំបូងក្នុងប្រវត្តិសាស្ត្រនៃវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 នៅថ្ងៃទី១៩ ខែកក្កដា ខាងមុខ នៅកីឡដ្ឋាន MetLife រដ្ឋ New Jersey ដោយការសម្តែងទាំងមូលនឹងមានរយៈពេលត្រឹមតែ ១១នាទីប៉ុណ្ណោះ។

ការកំណត់ពេលយ៉ាងខ្លីនេះ ធ្វើឡើងដើម្បីការពារកុំឱ្យប៉ះពាល់ដល់កាយសម្បទាកីឡាករ និងស្របតាមច្បាប់បាល់ទាត់ដែលអនុញ្ញាតឱ្យសម្រាកពាក់កណ្តាលតង់មិនលើសពី ១៥នាទី បន្ទាប់ពីកម្មវិធីសាកល្បងកាលពីឆ្នាំមុនក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup បានអូសបន្លាយពេលសម្រាករហូតដល់ទៅជាង ២៤នាទី និងរងការរិះគន់យ៉ាងខ្លាំង។

លោក Gianni Infantino ប្រធានសហព័ន្ធ FIFA បានឱ្យដឹងថា ព្រឹត្តិការណ៍ដឹកនាំដោយលោក Chris Martin (ក្រុម Coldplay) មួយនេះ នឹងក្លាយជាឆាកតន្ត្រីដ៏ធំបំផុតដែលមានអ្នកទស្សនាប្រហែល ២ពាន់លាននាក់។ ព្រឹត្តិការណ៍នេះក៏ធ្វើឡើងក្នុងគោលបំណងសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ឱ្យបាន ១០០លានដុល្លារ សម្រាប់ជួយដល់មូលនិធិអប់រំកុមារក្រីក្រជុំវិញពិភពលោកផងដែរ៕

Khcct banner

អត្ថបទទាក់ទង