Img 1426
Swift cc time

DGIy ជ្រើសរើសយុវជន ដើម្បីបណ្តុះបណ្តាលការបង្កើត«ដំណោះស្រាយឌីជីថល»ទាក់ទងនឹងបញ្ហាបរិស្ថាន និងបច្ចេកវិទ្យាបៃតង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធី DGIy (Digital & Green Innovation – Youth Cohort) កំពុងជ្រើសរើសយុវជនដែលមានអាយុចាប់ពី១៥–២៥ ឆ្នាំ ដើម្បីទទួលបានការបណ្តុះបណ្តាលរយៈពេល ៣ ខែ អភិវឌ្ឍសមត្ថភាពយុវជនក្នុងការបង្កើតដំណោះស្រាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបៃតង (GreenTech) នៅកម្ពុជា។

កម្មវិធីនេះផ្តល់ឱកាសឱ្យអ្នកចូលរួមសិក្សាពីដំណើរការនៃការបង្កើតនវានុវត្តន៍ ចាប់ពីការស្វែងយល់អំពីបញ្ហាជាក់ស្តែង ការអភិវឌ្ឍគំនិត (Concept Development) ការចូលរួមកម្មវិធី Hackathon រហូតដល់ការធ្វើបទបង្ហាញស្នាដៃនៅក្នុង Demo Day។ ជាពិសេស កម្មវិធីនេះ មិនតម្រូវឱ្យមានចំណេះដឹង ឬបទពិសោធន៍ផ្នែក Coding ជាមុនឡើយ។

សម្រាប់អត្ថប្រយោជន៍ យុវជននឹងទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការបណ្តុះបណ្តាលជាមួយអ្នកជំនាញផ្នែក GreenTech និង AI អភិវឌ្ឍជំនាញ Product Innovation, Design Thinking, Pitching និងការបង្កើតផលិតផលឌីជីថល ទទួលបានបទពិសោធន៍ធ្វើការជាក្រុម និងដោះស្រាយបញ្ហាជាក់ស្តែង និងឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សានៅបណ្តាប្រទេសអាស៊ាន ដោយឥតគិតថ្លៃ។

កម្មវិធីជ្រើសរើសយុវជនដែលមានអាយុចន្លោះ ១៥–២៥ ឆ្នាំ (សិស្ស និស្សិត ឬអ្នកកំពុងបំពេញការងារ) អាចដាក់ពាក្យជាបុគ្គល ឬជាក្រុម ៣–៥ នាក់ និងមិនទាមទារជំនាញសរសេរកូដ (Coding)។

សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ https://forms.gle/4wBrBnvEsucSuQYL8 យ៉ាងយូរត្រឹមថ្ងៃទី២១ កក្កដា ២០២៦៕


Khcct banner

អត្ថបទទាក់ទង