Img 1426
Swift cc time

«ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៤» បើកទទួលពាក្យជ្រើសរើសនិស្សិត គ្រប់គ្រឹះស្ថានសិក្សា ដើម្បីចូលរួមប្រកួត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ គេហទំព័រ Robocon Cambodia 2026

ភ្នំពេញ៖ «ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៤» បើកទទួលពាក្យជ្រើសរើសនិស្សិត គ្រប់គ្រឹះស្ថានសិក្សាដែលមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសនានា ក្នុងមួយក្រុមត្រូវមានសមាសភាពយ៉ាងហោចណាស់ ០៧ រូប (គ្រូបង្គោល ០១រូប, គ្រូដឹកនាំ ០១រូប និងសមាជិក ០៦រូប)។

យោងតាមគេហទំព័រ Robocon Cambodia 2026 ដើម្បីចូលរួមប្រកួតប្រជែង បេក្ខជនទាំងអស់ត្រូវបំពេញ

លក្ខខណ្ឌជានិស្សិតសាកលវិទ្យាល័យ នឹង វិទ្យាស្ថានបច្ចេកទេសនានា ហើយគ្រប់គ្រឹះស្ថានសិក្សាទាំងអស់មានសិទ្ធិអាចបញ្ជូនក្រុមចូលរួមប្រកួតលើសពី ០១ក្រុម បានទៅតាមលទ្ធភាព និងការស្ម័គ្រចិត្ត ដោយមិនមានការកម្រិតចំនួនឡើយ។

និស្សិតដែលមានចំណាប់អារម្មណ៍ និងបំណងចូលរួមប្រកួត អាចត្រៀមលក្ខណៈ និងរៀបចំបង្កើតក្រុមឱ្យបានរួចរាល់ជាស្រេច ចំណែកឯកាលបរិច្ឆេទ ទីកន្លែងទទួលពាក្យ និងព័ត៌មានលម្អិតអំពីវិញ្ញាសាប្រកួត សូមទាក់ទងគណៈកម្មការរៀបចំការប្រកួត លោកជា វុឌ្ឍី លេខទូរស័ព្ទ +855 85 488 990 Telegram: @wuthychea។

គួរបញ្ជាក់ថា ការប្រកួតបច្ចេកវិទ្យារ៉ូបូតថ្នាក់ជាតិលើកទី១៤ នឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៧ខាងមុខនេះ មានអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ជាគណៈកម្មការរៀបចំការប្រកួត៕


Khcct banner

អត្ថបទទាក់ទង