Img 1426
Swift cc time

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសាររំលែកទុក្ខជាមួយចិន ក្នុងពេលជួបគ្រោះធម្មជាតិបង្កឡើងដោយព្យុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានផ្ញើសារលិខិតទៅកាន់លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក្នុងគ្រាចិន ជួបប្រទះគ្រោះធម្មជាតិបង្កឡើងដោយព្យុះទីហ្វុង ទឹកជំនន់ និង ខ្យល់កួចដ៏ធ្ងន់ធ្ងរ។ គ្រោះធម្មជាតិនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងការ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីសេចក្ដីក្ដុកក្ដួល និង សោកស្តាយជាពន់ពេក ក្រោយពីបានទទួលដំណឹងអំពីគ្រោះមហន្តរាយ ធម្មជាតិដ៏ធ្ងន់ធ្ងរ បង្កឡើងដោយព្យុះទីហ្វុង ទឹកជំនន់ និងខ្យល់កួចដ៏កម្រ នៅតាមបណ្តាខេត្ត ភាគខាងត្បូងនៃខេត្តក្វាងស៊ី និង ផ្នែកខ្លះនៃខេត្តហ៊ូប៉ីភាគខាងកើត ក៏ដូចជាគ្រោះរអិលបាក់ដីនៅខេត្ត កានស៊ូភាគពាយព្យប្រទេសចិន។

សម្ដេចបានចូលរួមរំលែកទុក្ខដ៏ក្រៀម ក្រំបំផុត និង ក្តីអាណិតអាសូរជាពន់ពេក ជូនប្រជាជនចិន ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និង ក្រុមគ្រួសារដែលទទួលរងគ្រោះ ថ្នាក់ក្នុងគ្រោះមហន្តរាយដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ព្យុះបានវាយប្រហារខេត្តមួយចំនួនក្នុងប្រទេសចិន ចាប់តាំងពីថ្ងៃទី ៣ កក្កដាមក ដោយមានហេដ្ឋរចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវថ្មល់ ស្ពាន និងផ្ទះពលរដ្ឋជាច្រើនខ្នងរងការខូចខាតមិនធ្លាប់មាន។ អាជ្ញាធរបានចាត់វិធានការសង្រ្គោះបន្ទាន់ និងប្រើប្រាស់ដ្រូនជាច្រើនគ្រឿងដើម្បីសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះ ខណៈប្រតិបត្តិការរុករកនៅតែបន្ត៕


Khcct banner

អត្ថបទទាក់ទង