Swift cc time

បាក់ទំនប់ទឹក និងព្យុះកំណាចនៅចិនស្លាប់កើនដល់ ៣៩នាក់ បាត់ខ្លួន ៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ទំនប់ទឹកចិនបាក់ស្រុត

ចិន៖ បាក់ទំនប់ទឹក និងជំនន់ទឹកភ្លៀងលាយឡំជាមួយនឹងព្យុះកំណាចម៉ៃសាក់នៅក្នុងខេត្តក្វាងស៊ីនៃប្រទេសចិន បានបណ្តាលឲ្យអ្នកស្លាប់កើនដល់ ៣៩នាក់ និង ៩នាក់ផ្សេងទៀតបានបាត់ខ្លួនដោយចំនួននេះរាប់បញ្ចូលទាំងអ្នកស្លាប់ និងរបួសដែលបណ្តាលមកពីការបាក់ទំនប់អាងស្តុកទឹកយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងណាននីង។ នេះបើយោងតាមលទ្ធផលសន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះមហន្តរាយរបស់ចិនដែលបានប្រកាសកាលពីថ្ងៃល្ងាចព្រហស្បតិ៍។

បើតាម លោក Ding Wei អភិបាលរងក្រុងណាននីង អះអាងថាការបាក់ទំនប់អាងស្តុកទឹក Liulan ក្នុងទីក្រុងណាននីង បានបណ្តាលឲ្យមនុស្ស ២៦ នាក់ស្លាប់ រួមទាំងមនុស្សមិនស្គាល់អត្តសញ្ញាណចំនួន ៥ នាក់ និងបាត់ខ្លួនចំនួន៧ ករណី។ លោកថា មន្រ្តីជំនាញណាននីងបានជម្លៀស និងតាំងលំនៅថ្មីអ្នកស្រុកសរុបចំនួន ៦៤,៥០០នាក់ ទៅកាន់កន្លែងមានសុវត្ថិភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

លោកបន្ថែមទៀតថា មន្រ្តីជំនាញប្រមាណ ៤,២០០ នាក់ និងរថយន្តជាង ១,៣០០គ្រឿង ត្រូវបានចល័តដើម្បីសម្អាតដីល្បាប់ សំរាម និងកំទេចកំទី និងដើម្បីធ្វើការងារបង្ការការរាតត្បាតក្រោយគ្រោះមហន្តរាយ។ ក្នុងនោះក៏មានអ្នកឯកទេសជាង ៣០០ នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ទីប្រជុំជន Yunbiao និងទីក្រុង Xiaoyi នៅទីក្រុង Hengzhou ជាដើម។

គួរបញ្ជាក់ថាព្យុះបានវាយប្រហារខេត្តមួយចំនួនរបស់ចិនចាប់តាំងពីថ្ងៃទី ៣ ខែ កក្កដា មកដោយមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន ផ្លូវថ្មល់ ស្ពាន និងផ្ទះពលរដ្ឋរាប់ពាន់ខ្នងរងការខូចខាតមិនធ្លាប់មាន។ អាជ្ញាធរបានចាត់វិធានការសង្រ្គោះបន្ទាន់ និងប្រើប្រាស់ដ្រូនជាច្រើនគ្រឿងដើម្បីសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះ ខណៈប្រតិបត្តិការរុករកនៅតែបន្ត។

Khcct banner

អត្ថបទទាក់ទង