Img 1426
Swift cc time

ជប៉ុនចាប់ខ្លួនស្រ្តីម្នាក់ពីបទ«ដេរបបូរមាត់»មិត្តរួមផ្ទះដោយសារឈ្លោះគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
ស្ត្រីសង្ស័យឈ្មោះ Masae Sakurai

ជប៉ុន៖ ប៉ូលិសជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបានចាប់ខ្លួនស្ត្រីម្នាក់នៅជិតទីក្រុងតូក្យូ ពីបទហិង្សាដោយបានយកម្ជុល និងអំបោះដេរភ្ជិតបបូរមាត់របស់ស្ត្រីម្នាក់ជាមិត្តនឹងគ្នាស្នាក់នៅរួមផ្ទះជាមួយគ្នា បន្ទាប់ពីមានទំនាស់ពាក្យសម្តី។ មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារ AFP ថាជនរងគ្រោះមានវ័យ ៤២ ឆ្នាំ បានរត់គេចខ្លួនចេញពីផ្ទះកើតហេតុនៅក្នុងទីក្រុង Koga ខេត្ត Ibaraki និងរត់ចូលទៅក្នុងហាងទំនិញមួយកន្លែងនៅក្បែរនោះ ដោយហុចក្រដាសមួយសន្លឹកដែលមានសរសេរអក្សរថា «សូមជួយខ្ញុំផង» ដើម្បីសុំជំនួយជាបន្ទាន់។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ អាជ្ញាធរជប៉ុន បានចុះអន្តរាគមន៍ និងឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ Masae Sakurai អាយុ ៤៩ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរបួសស្នាម។ តាមការបញ្ជាក់ពីប៉ូលិស ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងតាំងពីថ្ងៃទី២៩ ខែមិថុនា នៅក្នុងផ្ទះដែលពួកគេរស់នៅជាមួយគ្នា។

បច្ចុប្បន្ន ប៉ូលិសជប៉ុន កំពុងបន្តការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីនេះ និងស្វែងរកព័ត៌មានបន្ថែមថា តើមានបុគ្គលទីបីផ្សេងទៀតរស់នៅក្នុងផ្ទះនោះ និងដឹងឮរឿងរ៉ាវនេះឬយ៉ាងណា៕

Khcct banner

អត្ថបទទាក់ទង