Img 1426
Swift cc time

អាម៉េរិកគ្រោងដកស៊ីរីចេញពី«រដ្ឋឧបត្ថម្ភភេរវកម្ម»ដែលធ្លាប់ដាក់លើជាង៤០ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធីបតីស៊ីរីថ្មីលោក Ahmed al-Sharaa និងលោក ដូណាល់ត្រាំ  

អាម៉េរិក៖ សហរដ្ឋអាម៉េរិកប្រកាសថាខ្លួននឹងដកប្រទេសស៊ីរីជាចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មចេញប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានជូនដំណឹងនេះដល់សភាអំពីការសម្រេចចិត្តរបស់លោកក្នុងការលុបចោលការកំណត់ប្រទេសស៊ីរីជារដ្ឋឧបត្ថម្ភភេរវកម្ម។ លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលណាតូនៅទីក្រុងអង់ការ៉ានៃប្រទេសតួកគីថា សហរដ្ឋអាម៉េរិកកំពុងតែបន្តដោះលែងទណ្ឌកម្មមួយចំនួនចេញពីប្រទេសស៊ីរី លោកថាពេលនេះប្រទេសស៊ីរីពេលនេះកំពុងតែមានស្ថិរភាពខ្លាំង និងប្រសើរជាងមុន។

លោក ត្រាំ បានសរសើរប្រធានាធីបតីស៊ីរីថ្មីលោក Ahmed al-Sharaa ក្នុងកិច្ចប្រជុំណាតូម្សិលមិញថា លោក al-Sharaa កំពុងធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួបបង្រួមស៊ីរីឡើយវិញ លោកថាប្រទេសស៊ីរីពេញទៅដោយភាពរញ៉េរញ៉ៃជាមួយនឹងការដឹកនាំក្នុងរបប Bashar al-Assad ជាច្រើនឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះដែរ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសបានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា នេះជាជំហានប្រវត្តិសាស្ត្រមួយទៀតរបស់ប្រធានាធិបតី ត្រាំ ដើម្បីផ្តល់ឱកាសដល់ប្រជាជនស៊ីរីក្នុងការកងសាងភាពអស្ចារ្យឡើយវិញ។ លោក Rubio បន្ថែមទៀតថាការលើកទណ្ឌកម្មលើស៊ីរីនឹងបើកចំហពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ ផ្តល់ឱកាសដល់ស៊ីរីក្នុងការកសាងឡើងវិញ និងបើកជំពូកថ្មីសម្រាប់ប្រជាជនស៊ីរីក្នុងការអភិវឌ្ឍ។

ប្រធានាធិបតីស៊ីរីចាស់លោក Bashar al-Assad 

គួរកត់សម្គាល់ថាបន្ទាប់ពីការដកប្រទេសស៊ីរីចេញពីបញ្ជីខ្មៅ មានតែប្រទេសបីប៉ុណ្ណោះដែលនឹងនៅតែមាននៅក្នុង «បញ្ជីខ្មៅភេរវកម្ម» រួមមានអ៊ីរ៉ង់ កូរ៉េខាងជើង និងគុយបា ដោយសហរដ្ឋអាម៉េរិកបានចុះបញ្ជីប្រទេសស៊ីរីថាជា «រដ្ឋឧបត្ថម្ភភេរវកម្ម» ចាប់តាំងពីឆ្នាំ ១៩៧៩ មក ។ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីស៊ីរីចាស់លោក Bashar al-Assad ដែលត្រូវបានបណ្តេញចេញពីតំណែង ប្រទេសស៊ីរីគឺជាឋានសួគ៌សម្រាប់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហើយទីក្រុងដាម៉ាសត្រូវបានចោទប្រកាន់ថាមានការចូលរួមដោយផ្ទាល់នៅក្នុងឧប្បត្តិហេតុដូចជាការប៉ុនប៉ងទម្លាក់គ្រាប់បែកលើយន្តហោះ El Al របស់អ៊ីស្រាអែលក្នុងឆ្នាំ ១៩៨៦។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការកំណត់ «ភេរវកម្ម» របស់សហរដ្ឋអាម៉េរិកលើស៊ីរីភាគច្រើនទាក់ទងនឹងទំនាក់ទំនងរបស់លោក al-Assad ជាមួយអ៊ីរ៉ង់ និងការគាំទ្រដល់ក្រុម Hezbollah៕

Khcct banner

អត្ថបទទាក់ទង