Img 1426
Swift cc time

ក្រុមអ្នកលក់បុកល្ហុងថៃ តវ៉ាចំពោះការចោទថា បុកល្ហុងមាន មេរោគព្រូនថ្លើម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ក្រុមអាជីវករលក់បុកល្ហុងនៅក្នុងប្រទេសថៃ បានចេញមុខបដិសេធការទម្លាក់កំហុសមកលើរបររកស៊ីរបស់ពួកគេ បន្ទាប់ពីលទ្ធផលពិនិត្យបឋមរកឃើញនិស្សិតជាង ៤,៥០០ នាក់ក្នុងខេត្ត Maha Sarakham ផ្ទុកមេរោគព្រូនថ្លើម។ ក្រុមអាជីវករបានពន្យល់ថា បច្ចុប្បន្នហាងភាគច្រើន បានប្តូរមកប្រើប្រាស់ទឹកត្រីផ្អាប់ឆ្អិន ឬឆ្លងកាត់ការរំងាស់ត្រឹមត្រូវពីរោងចក្រហើយ មិនមែនប្រើប្រាស់ទឹកត្រីផ្អាប់ឆៅនោះទេ។

យោងតាមការចុះផ្សាយរបស់កាសែត Thai Enquirer ក្រុមអាជីវករបានសង្កត់ធ្ងន់ថា មុខម្ហូបពេញនិយមដទៃទៀតដូចជា ឡាបឆៅ (Larb), កយ (Koi), សយជូ (Soi Ju), បន្លែឆៅ, សាល់ម៉ុនត្រាំ, បង្គាត្រាំ និង ត្រីប្រហុកឆៅ ក៏សុទ្ធតែអាចផ្ទុកមេរោគព្រូននេះដូចគ្នា ដូច្នេះអាជ្ញាធរគួរតែពង្រីកការអប់រំជាសាធារណៈ ជាជាងការតម្រង់មុខសញ្ញាតែមកលើហាង បុកល្ហុង។

គួរបញ្ជាក់ថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (DDC) បានរកឃើញករណីឆ្លងព្រូនថ្លើមផ្លូវការចំនួន ២,៦៥៦ ករណី (គ្មានអ្នកស្លាប់) ដែលភាគច្រើនបង្កឡើងដោយការបរិភោគត្រីទឹកសាបឆៅ ឬចម្អិនមិនបានឆ្អិនល្អ។មេរោគព្រូនថ្លើមអាចសម្ងំរស់នៅក្នុងរាងកាយបានពី ១៥ ទៅ ២០ ឆ្នាំ បង្កឱ្យមានការរលាកបំពង់ទឹកប្រមាត់រ៉ាំរ៉ៃ រហូតវិវត្តទៅជាជំងឺមហារីកបំពង់ទឹកប្រមាត់។

អាជ្ញាធរ បានបានអំពាវនាវដល់អ្នកដែលបានព្យាបាលជាសះស្បើយ ឱ្យបញ្ឈប់ទម្លាប់បរិភោគ អាហារឆៅដាច់ខាត ដើម្បីការពារកុំឱ្យមានការឆ្លងឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង