Img 1426
Swift cc time

FIFA រងការរិះគន់ថា លំអៀងទៅ Lionel Messi ក្រោយជំនួបរវាង អាហ្សង់ទីន ឈ្នះអេហ្សីប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាម៉េរិក៖ សារព័ត៌មានអន្តរជាតិ The Telegraph បានចុះផ្សាយអំពីភាពអយុត្តិធម៌នៅក្នុងពិភពបាល់ទាត់ ព្រមទាំងមានការចែករំលែករូបភាពត្លុកឌឺដង (Memes) រវាងកំពូលតារាឆ្នើម លីអូណែល មេសស៊ី (Lionel Messi) និងប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក ចាយអែននី អ៊ីនហ្វែនទីណូ (Gianni Infantino)។ រូបភាពទាំងនោះមានដូចជា ការកាត់តរូបលោក Infantino ឱបបីមេសស៊ីដូចជាកូនក្មេង និងការយកលំនាំតាមខ្សែភាពយន្តដ៏ល្បី "Titanic" ដើម្បីឌឺដងថា FIFA គឺជា «កីឡាករទី ១២» របស់អាហ្សង់ទីន។ វីដេអូជាច្រើនបង្ហាញពីសកម្មភាពអ្នកគាំទ្របោះលុយចូលទីលាន ដើម្បីចោទប្រកាន់ពីការទិញទឹកចិត្ត និងការរៀបចំលទ្ធផលប្រកួត ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម។

ភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួត សមាគមបាល់ទាត់អេហ្ស៊ីប បានដាក់ពាក្យបណ្តឹងផ្លូវការជាបន្ទាន់ ប្រឆាំងនឹងអាជ្ញាកណ្តាលកាត់សេចក្តីជនជាតិបារាំង លោក François Letexier ចំពោះការកាត់សេចក្តីដ៏អយុត្តិធម៌នេះ។លោក Hossam Hassan គ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីប សម្តែងការខកចិត្តយ៉ាងខ្លាំង និង បានសង្កត់ធ្ងន់ថា ក្រុមរបស់លោកមិនទទួលបានយុត្តិធម៌ទាល់តែសោះ ដោយសារតែការសម្រេចចិត្តបដិសេធគ្រាប់បាល់ដកហូតជ័យជម្នះ និងការមិនព្រមផ្តល់បាល់ពិន័យប៉េណាល់ទីដែលអេហ្ស៊ីបគួរតែទទួលបាន។

បុគ្គលល្បីៗលើពិភពលោក រួមមានស្តេចអុកពិភពលោក លោក Garry Kasparov គ្រូបង្វឹកល្បីឈ្មោះ លោក Jose Mourinho ក៏បានចេញមុខរិះគន់យ៉ាងចាស់ដៃជុំវិញភាពមិនប្រក្រតី នៃការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ហាក់បីដូចជាមានចេតនាលំអៀងទៅរកក្រុមរបស់លោក Lionel Messi។ លោក Mourinho បានលើកឡើងយ៉ាងមានន័យចំអកថា៖ «ការប្រកួតទល់នឹងក្រុមអាហ្សង់ទីនមួយនេះ គឺមិនមែនជាការតទល់ជាមួយកីឡាករ ១១ នាក់នៅលើទីលាននោះទេ ប៉ុន្តែគឺត្រូវប្រយុទ្ធប្រឆាំងជាមួយនឹងទាំងក្រុមអាជ្ញាកណ្តាល និងបន្ទប់ VAR ថែមទៀត»៕


Khcct banner

អត្ថបទទាក់ទង